សៀមរាប ៖ អំពើឃាតកម្ម ទៅលើនារី ម្នាក់ វ័យ ១៩ឆ្នាំ ដោយអារកសម្លាប់ហើយ ត្រូវបានគេ
ប្រទះឃើញសព កាលពីវេលា ម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅ
ចំណុចព្រៃឧទ្យាន អង្គរ ផ្លូវ៦០ម៉ែត្រ ភូមិអារក្សស្វាយ សង្កាត់ នគរធំ ក្រុងសៀមរាបនោះ ឥឡូវ
ត្រូវបាន កម្លាំងអាវុធហត្ថ ខេត្ដសៀមរាប ដឹកនាំ បញ្ជាផ្ទាល់ ពីសំណាក់លោកឧត្ដមសេនីយ៍ ម៉ន
សាម៉ុន មេបញ្ជាការអាវុធហត្ថខេត្ដ បំបែកបានហើយ ដោយឈានទៅដល់ការ ឃាត់ខ្លួន ជន
សង្ស័យ ២នាក់ ដែលម្នាក់ជា សង្សារបស់នារីរងគ្រោះតែម្ដង ។
មេបញ្ជាការអាវុធហត្ថខេត្ដសៀមរាប លោកឧត្ដមសេនីយ៍ ម៉ន សាម៉ុន បានប្រាប់ មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិលឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំង អាវុធហត្ថរបស់លោក ចាប់
ខ្លួននៅវេលា ម៉ោងប្រមាណ ១២ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយដកហូតបានវត្ថុតាងជា
កាំបិត ចិតបន្លែ និងម៉ូតូសេ ១០០ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង របស់ជនរងគ្រោះ។
មេបញ្ជាការអាវុធហត្ថខេត្ដសៀមរាប បានបញ្ជាក់ថា អំពើឃាតកម្មនេះជាករណីប្លន់ហើយសម្លាប់។
មន្ដ្រីអាវុធហត្ថខេត្ដ សៀមរាប បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ រ៉េត សុភារម្យ រស់នៅភូមិព្រះ
ដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀម រាប និងជនសង្ស័យទី២ ឈ្មោះ ស៊ឺ អាយុ ២២ឆ្នាំ រស់
នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ សពនារីម្នាក់ដែល សមត្ថកិច្ចប្រាប់ថា
មានឈ្មោះ ជន វន ហៅ រីណា អាយុ ១៩ឆ្នាំ រស់នៅភូមិក្រសាំ រលើង សង្កាត់សៀមរាប ក្រុងសៀម
រាប ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយ ស្នាមអារក នៅចំណុចព្រៃឧទ្យានអង្គរ សង្កាត់អង្គរធំ
ក្រុងសៀមរាប ។
ក្រោយ ប្រទះឃើញសពនារីរងគ្រោះ កម្លាំងសមត្ថ កិច្ចចម្រុះទាំងនគរបាល និងអាវុធហត្ថបាន ចុះ
ទៅភ្លាមៗនៅកន្លែងកើតហេតុ ដើម្បី ស្វែងរកវត្ថុតាង និងបើកការស្រាវជ្រាវ តាមចាប់ឃាតក ។បច្ចុ
ប្បន្នជនសង្ស័យ ទាំង ២នាក់ ស្ថិតក្រោមការសាកសួរនៅទី បញ្ជាការដ្ឋានអាវុធហត្ថ ខេត្ដសៀមរាប
ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល