CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនជន សង្ស័យ ៣នាក់ ឈររេរាក្បែរ រថយន្តប្រជាពលរដ្ឋ

ភ្នំពេញ ៖ បន្ទាប់ពីទទួល បានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋថា មានជនសង្ស័យ ចំនួន ៣នាក់ កំពុងឈររេរាក្បែរ រថយន្ដ របស់ប្រជាពលរដ្ឋ ភ្លាមៗនោះកម្លាំង នគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យ ដឹកនាំដោយ លោក ម៉ៅ សាវឿន បានចុះទៅដល់ ចំណុចកើតហេតុ ធ្វើការសួរនាំ និងឆែកឆេរ ឃើញមានវត្ថុតាង ជាសម្ភារ:ប្រព្រឹត្ត ល្មើសនៅជាប់នឹងខ្លួន ពេលនោះសមត្ថកិច្ច ក៏ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១- រឿន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំ នៅនិងមុខរបរមិនពិតប្រាកដ មានស្រុក កំណើតនៅខេត្ដតាកែវ, ២-ចាន់ សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ មានស្រុកកំណើតភូមិ-ឃុំពុកឫស្សី ស្រុកមុខកំពូល ខេត្ដកណ្ដាល និង៣-អ៊ុន សុហ៊ន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិត្រញំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មុខរបរ ជាងសំណង់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានជិះ ម៉ូតូ១គ្រឿងឌុបគ្នាម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ឈប់ចំពីមុខផ្ទះប្រជា ពលរដ្ឋ ដោយជនសង្ស័យម្នាក់មានស្ពាយ កាបូបខ្មៅ គ្រានោះម្ចាស់រថយន្ដនៅខាង មុខផ្ទះសង្ស័យក៏ទូរស័ព្ទប្ដឹងនគរបាលប៉ុស្ដិ៍  ទៅដល់ឃាត់ខ្លួនយកទៅសាកសួរ រក ឃើញសម្ភារៈមួយចំនួននៅក្នុងកាបូប ស្ពាយ និងសោសម្រាប់កាច់កម៉ូតូ ។

លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ បានឱ្យដឹងថា ពេលឃាត់ខ្លួនយកមកសាកសួរ ជន សង្ស័យមិនបានរៀបរាប់ពីសកម្មភាព របស់ខ្លួនបំណងលួចរថយន្ដនោះឡើយ តែដោយក្រុមជនសង្ស័យឆ្លើយផ្ដេសផ្ដាស សមត្ថកិច្ចក៏ប្រើប្រាស់ជំនាញសួរបន្ថែម ទៀត ដោយសង្កត់ធ្ងន់ទៅលើវត្ថុតាង សម្រាប់ប្រព្រឹត្ដបទល្មើសដែលពួកគេ លាក់ទុកក្នុងកាបូប ទើបក្រុមជនសង្ស័យ ប្រាប់ថា ពួកគេមានបំណងលួចយករថ យន្ដម៉ាកវីស្ដូ ពណ៌ស ដែលម្ចាស់ចតចោលនៅ ខាងមុខផ្ទះ ខណៈប្រុងធ្វើសកម្មភាពក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នក្រុមជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news