CamNews

ព័ត៌មានជាតិ 

ដាវរូបសំណាក តេជោមាស នៅមុខវត្ដ ឧណ្ណាលោម មិនបាត់ទេ, ក្រោយបាក់មន្ដ្រី អាជ្ញាធររើសទុក

ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដែលទើបនឹងកន្លងទៅថ្មីៗ នេះ ខណៈដែល ប្រជា ពលរដ្ឋនាំគ្នាធ្វើបុណ្យ ទៅវត្ដ និងធ្វើពិធីសែនទៅតាម ប្រពៃណី នៅតាមទីកន្លែងគោរពបូជានានានោះ ស្រាប់តែនៅមុខវត្ដឧណ្ណាលោម មានការ ភ្ញាក់ផ្អើលមួយ ដោយសារតែប្រជាពលរដ្ឋ ដែលដើរកំសាន្ដនៅ តាមមាត់ ទន្លេ ប្រទះ ឃើញរូបសំណាកតេជោមាស តេជោយ៉ត ដែលអាជ្ញាធរ រាជធានីភ្នំពេញកសាង និង ដាក់តម្កល់នៅលើសួនច្បារមាត់ទន្លេចំណុច មុខវត្ដឧណ្ណាលោមនោះ គឺមិនមានគ្រប់ លក្ខណៈដូចពីដើម ដោយសារតែរូបសំណាក មួយ (តេជោមាស)បាត់ដាវដែលពាក់ជាប់ នៅនឹងខ្នង ។

ការបាត់រូបដាវ ដែលបំពាក់ជាប់នៅនឹង ខ្នងរូបសំណាកតេជោមាសនេះ បានធ្វើឱ្យ មានការភ្ញាក់ផ្អើល ហើយគេនាំគ្នាដាក់ការ សង្ស័យ ទៅលើករណីចោរលួចព្រោះ តែរូប សំណាកទាំងនោះ សុទ្ធតែធ្វើឡើងពី ដែក ស្ពាន់ ដែលគេអាចយកទៅលក់បាន ។

ក្រោយការភ្ញាក់ផ្អើល និងមានប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនធ្វើការផ្សព្វផ្សាយពី ករណីបាត់ដាវ ដែលដាក់ នៅជាប់នឹងខ្នងរូប សំណាកតេជោមាសខាងលើ នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៤ នេះ មន្ដ្រីអាជ្ញាធរ ខណ្ឌដូនពេញ បានចេញមុខមកធ្វើការ បំភ្លឺ ព្រមទាំងយកដាវដែលបាត់នោះមក បង្ហាញជាភស្ដុតាងផង ដែរ ដោយមន្ដ្រី អាជ្ញា ធរខាងលើអះអាងថា មិនមានការបាត់បង់ នោះឡើយ គ្រាន់តែដាវដែលដាក់ជាប់នឹង ខ្នងរូបសំណាកតេជោមាសនោះ បានដាច់ ទឹកអន្សា នៅកន្លែងមុខដំណរ ហើយជ្រុះ នៅជាប់តែសសៃដែក តឹកឡឹក ហើយត្រូវ បានមន្ដ្រីការពារសន្ដិសុខនៅទីនោះឃើញ ក៏រើសយកមកទុកនៅសាលាខណ្ឌ រហូត មកដល់បច្ចុប្បន្ននេះ ដោយមិនទាន់បានយក ទៅដាក់វិញនៅឡើយនោះទេ ។

លោក គឹម ចន្ថា ប្រធានសន្ដិសុខសណ្ដាប់ ធ្នាប់សាលាខណ្ឌដូនពេញ បានចេញមុខមក ធ្វើការអះអាង ប្រាប់អ្នកកាសែត នៅព្រឹក ុថ្ងៃទី១៨ ខែមេសា នៅសាលា ខណ្ឌព្រម ទាំងយករូបសំណាកដាវ មកបង្ហាញ ផងដែរ ថា តាមពិតរូបសំណាកដាវនេះមិនមានការ បាត់បង់ដូចពាក្យចចាមអារាម ដែលលេចឮ នៅក្នុង រយៈ ពេលប៉ុន្មានថ្ងៃនេះនោះទេ ។

លោក គឹម ចន្ថា បានបន្ដទៀតថា តាម ពិតរូបសំណាកដាវនោះ បានជ្រុះចេញពីខ្នង រូបសំណាក តេជោ មាសតាំងពីក្រោយការ បោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកម្ល៉េះ ហើយក៏ត្រូវបានសន្ដិសុខ ដែលយាម ការពារនៅទីនោះឃើញ រើសយកមករក្សា ទុក នៅសាលាខណ្ឌដូនពេញដោយមិនទាន់ប្រគល់ ទៅឱ្យខាងមន្ទីរវប្បធម៌នៅឡើយ នោះទេ ។ លោក គឹម ចន្ថា បានបន្ដទៀត ថា នៅក្រោយការបោះឆ្នោត នៅចំណុចមុខ វត្ដឧណ្ណាលោម គឺជាចំណុចក្ដៅដែលសមត្ថ កិច្ចបានដាក់បារ៉ាស់រារាំង មិនឱ្យបាតុករដែល ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ប្រឆាំង នឹងលទ្ធផលបោះឆ្នោត ដង្ហែក្បួនចូលទៅ កាន់មុខព្រះបរម រាជវាំង ។ ការដាក់បារ៉ាស់ រារាំងនៅទីនោះ បានធ្វើឱ្យក្រុមបាតុករ ប្រមូលផ្ដុំគ្នាណែនតាន់តាប់ ហើយក៏ កើតមានការប្រទូស្ដរាយគ្នា រវាងសមត្ថកិច្ច និង បាតុករយ៉ាងខ្លាំងក្លា ផងដែរ។ក្រោយសភាព ស្ងប់ស្ងាត់ ក្រុមសន្ដិសុខដែលការពារនៅទី នោះ បានប្រទះឃើញដាវដែលបំពាក់ជាប់ នឹងខ្នងរូបសំណាកតេជោមាស ដាច់ទឹកអន្សា នៅសល់តែដែកសសៃ ធ្លាក់ចុះមកក្រោម ទើបសន្ដិសុខយកមករើសទុក ដោយធ្វើការ សន្និ ដ្ឋានថា ការដាច់ជ្រុះខាងលើនេះអាច បណ្ដាលមកពីក្រុមបាតុករ ដែលប្រមូលផ្ដុំ គ្នានៅទីនោះច្រើនឡើង ជិះជាន់លើរូបសំ ណាក ទើបបណ្ដាលឱ្យបាក់យ៉ាងដូច្នេះ ។

នៅក្នុងសន្និសីទកាសែតនាព្រឹកនេះដែរ លោក គឹម ចន្ថា បានអះអាងថា សបា្ដហ៍ ក្រោយនេះអាជ្ញាធរ នឹង ប្រគល់រូបសំណាក ដាវខាងលើ ទៅឱ្យខាងវប្បធម៌ ដើម្បីយក ទៅបំពាក់នៅលើទីតាំងដើមវិញហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news