CamNews

ព័ត៌មានជាតិ 

មានរឿងហៅ PM មកអន្តរាគមន៍ តែបែរជា មកចាប់ ជនរងគ្រោះ និងបោកម៉ាស៊ីនថត ​របស់អ្នកកាសែត

ឧត្តរមានជ័យ : មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ រងការចោទប្រកាន់ថា
បានប្រើអំណាចយ៉ាងទទឹងទិស មិនចាប់អ្នកប្រព្រឹត្ត ប៉ុន្តែបែរជាចាប់ជនរងគ្រោះ ដែលស្ត្រីមាន
ផ្ទៃពោះម្នាក់ឃាត់ខ្លួន ហើយថែមទាំងបោកម៉ាស៊ីនថត និងវាយដំទៅលើអ្នកកាសែតទៀតផង។

អ្នកភូមិបាននិយាយថា ស្ត្រីពោះធំ៨ខែ ម្ចាស់ហាងម្នាក់ត្រូវបានឃាត់ខ្លួន នៅមិនទាន់ដោះលែង
នៅឡើយទេ មន្ត្រីកងរាជអាវុធហត្ថតម្រូវ ឱ្យបង់ ប្រាក់ធានា ឯអ្នកកាសែតម្នាក់រងនូវការវាយដំ
ជាច្រើនដៃ ហើយម៉ាស៊ីនថត និងទូរស័ព្ទ ត្រូវបានបោកកម្ទេចចោល ដោយស្នាដៃមេបញ្ជាការរង
កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ឈ្មោះលោក ប៊ុន វុធ។

អ្នកភូមិបានរៀបរាប់ដំណើររឿងថា នៅម៉ោងប្រមាណ៤ និង៤៥ នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣
មានរឿងជម្លោះក្នុងហាងផឹកស៊ីមួយ បង្កឡើង ដោយទាហានមួយក្រុម ផឹកស៊ីមិនព្រមឱ្យលុយ រួច
លើកកាំភ្លើងច្រងេងច្រងាង ភ្លាមនោះអ្នកកាសែតម្នាក់ ក៏បានចុះទៅសម្របសម្រួលបញ្ហា ។

អ្នកភូមិបានរៀបរាប់ទៀតថា ក្រោយការសម្របសម្រួលភាគីទាំងពីរ ក៏បានបំបែកគ្នា ដោយក្រុម
ទាហានត្រឡប់ទៅវិញអស់ ហើយមួយសន្ទុះក្រោយ មកកម្លាំងPM ៣នាក់ បានមកដល់ បានសួរ
នាំបុរសម្នាក់ថា មានរឿងអី លោកឯងជានរណា។ បុរសនោះក៏បានឆ្លើយថា គាត់ជាអ្នកកាសែត។
ភ្លាម នោះ PM ក៏បានវាយគាត់១ដៃចាំមុខ ដួលអុកគូថ ហើយបានទូរស័ព្ទដៃលុប រូបភាពដែល
បានថត ថែមទាំងបោកម៉ាស៊ីន ថតអ្នកកាសែតថែមទៀត។
រឿងដែលសំខាន់មួយទៀត កម្លាំង PM ទាំងនោះមិនបានចាប់ អ្នកបង្ករឿងដែលក្រុមទាហានផឹក
ស៊ី មិនចង់ឲ្យលុយម្ចាស់ហាង ប៉ុន្តែបែរជាចាប់ម្ចាស់ ហាងម្នាក់ ដែលមានផ្ទៃពោះ៨ខែ យកទៅ
កន្លែង ដោយបញ្ជាក់ថា បើអ្នកណាចង់ឲ្យត្រឡប់ទៅវិញ ទាល់តែយកប្រាក់ទៅធានា។

ក្រុមអ្នកភូមិបានបញ្ជាក់ទៀតថា មន្ត្រីកងរាជអាវុធហត្ថ ដែលចុះអន្តរាគមន៍នេះ ដឹកនាំដោយឈ្មោះ
ប៊ុន វុធ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកត្រពំាងប្រាសាទ ។ ក្រុមអ្នកភូមិក៏បានដាក់ ជាចម្ងល់
ថា ហេតុបានជាសមត្ថិកច្ចធ្វើដូច្នេះ អ្នកបង្ករឿងមិនចាប់ខ្លួន បែរជាចាប់ខ្លួន អ្នកទូរស័ព្ទ ស្វែងរក
ការអន្តរាគមន៍ទៅវិញ ហើយឲ្យគេយកប្រាក់ធានាខ្លួនថែមទៀត។ មន្ត្រីកងរាជអាវុធហត្ថរូបនោះ
ក៏ទទួលការងារការចោទប្រកាន់ យ៉ាងច្រើន ករណីពីអ្នកភូមិដែរ។ រហូតមកដល់ពេលនេះ មជ្ឈ
មណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺពីលោក ប៊ុន វុធ មេបញ្ជាការរងកងរាជអាវុធហត្ថ
ស្រុកត្រពំាងប្រាសាទ បានទេ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ