CamNews

ព័ត៌មានជាតិ 

បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា ទាក់ទងនារីអ៊ុតសក់ ព្រមព្រៀងគ្នា ឡើងផ្ទះសំណាក់ ចុងក្រោយអស់ទ្រព្យ

ភ្នំពេញ ៖ បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា បានទាក់ទងស្នេហាជាមួយនារីអ៊ុតសក់ រួចហើយ
ពួកគេ បានណាត់ ជួបគ្នាដើរលេងផឹកស៊ីក្នុងហាង ហើយត្រូវរ៉ូវគ្នាឡើងផ្ទះសំណាក់ ប៉ុន្តែចុង
ក្រោយភាគីបុរស បានអស់ទ្រព្យសម្បត្តិ និងលុយកាក់ពីខ្លួន ដោយសារតែស្រីស្នេហ៍របស់ខ្លួន
លួច ខណៈដែលរូបគេកំពុងដេកលក់ស្កប់ស្កល់ ក្រោយពី ឡើងឋានសួគ៌ហើយ។ ប៉ុន្តែនារី
សង្ស័យរូបនេះ ត្រូវបានជនរងគ្រោះដើររក និងប្រទះឃើញ រួចក៏ប្តឹងទៅសមត្ថកិច្ច ចុះមកឃាត់
ខ្លួនតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍លួចលុយ និងទ្រព្យសម្បត្តិ ពីគូស្នេហ៍របស់ខ្លួន
ខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅ
ក្នុងផ្ទះសំណាក់ទឹកថ្លា តាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ អ៊ុំ ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាបុគ្គលិកនៅមន្ទីរពេទ្យ ព្រះ
កេតុមាលា រស់នៅ ភូមិត្រពាំងព្រីង  ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ។ រីឯជនសង្ស័យឈ្មោះ
នៅ រំដួល អាយុ ២១ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួល ក្រុមទី៣ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។ ដោយឡែកទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន លុយ ២០ម៉ឺនរៀល ទូរស័ព្ទ ២
គ្រឿង និងខ្សែក ផ្លាកទីនមួយខ្សែ។

បើយោងតាមសមត្ថកិច្ច មុនពេលកើតហេតុ ពួកគេទាំងពីរ ដែលស្គាល់គ្នា ក៏បានណាត់ជួប ហើយ
ជនរងគ្រោះនៅយប់ ថ្ងៃទី១៦ ខែសីហា បានឌុបជនសង្ស័យទៅចូលផឹកស៊ី នៅក្នុងហាងផ្ទះអាន់
ឆ័រ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួចហើយដល់យប់ជ្រៅពួកគេទាំងពីរនាក់ បានព្រមព្រៀង
គ្នាទៅដេក ផ្ទះសំណាក់យីហោ ទឹកថ្លា ដើម្បីឡើងឋានសួគ៌ ។ ក្រោយពីឡើងឋានសួគ៌ហើយ ជន
រងគ្រោះអស់កម្លាំង ក៏ដេកលង់លក់នៅក្នុងផ្ទះសំណាក់ ហើយឆ្លៀតក្នុងឱកាសនោះ ជនសង្ស័យ
បានធ្វើសកម្មភាពលួចទ្រព្យ សម្បត្តិ និងលុយកាក់ គេចខ្លួនតែម្តងទៅ។ ក្រោយពីភ្ញាក់ឡើង នៅ
ពេលដឹងថា គូស្នេហ៍ហេងស៊យរបស់ខ្លួន លួចយកទ្រព្យសម្បត្តិ និងលុយ នៅក្នុងកាបូបនោះ ក៏
ដើររក ស្រាប់តែប្រទះ ឃើញជន សង្ស័យនៅផ្សាររោងចក្រស្បែកជើង ក្នុងសង្កាត់ទឹកថ្លា រួចក៏រាយ
ការណ៍ជូនសមត្ថកិច្ច ចុះមកឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ
សែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ