ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយអ្នកស្រវឹង ស្រាបើករថយន្ត ទៅបុក អ្នក
ជិះនៅលើរ៉ឺម៉កកង់៣ និងម៉ូតូ បានរងបួសធ្ងន់ និងស្រាល ៨នាក់ ដែល កាលពីវេលាម៉ោង១០
និង៤០នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុច លើស្ពានជ្រោយចង្វារ ត្រើយខាង
កើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរ៉ឺម៉កកងបី មួយគ្រឿង
ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពាន ជ្រោយចង្វារ ដោយមានដឹកភ្ញៀវ ជន
ជាតិបរទេស៥នាក់ ក្នុងនោះមានស្ដ្រីម្នាក់ ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន
រថយន្ត កូរូឡាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខរដ្ឋ 12.2 -0585 បើកបរដោយបុរសស្រវឹង
ស្រាម្នាក់ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ឡើង ស្ពានជ្រោយចង្វារ ក៏បានរេចង្កូត ទៅ
បុកម៉ូតូរ៉ឺម៉កកង់បី ពេញទំហឹង និងជ្រុលបុកម៉ូតូគុប ពណ៌ទឹកប៉ិច ពាក់ស្លាក់លេខ តាកែវ
1A-6209 មួយគ្រឿងទៀត បណ្ដាលឲ្យមនុស្សចំនួន៨នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវ
បានគេបញ្ជូន ទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាន ចុះទៅជួយធ្វើអន្តរាគមន៏ នាំយករថយន្ត និងម៉ូតូ
ទៅរក្សាទុក នៅការិយាល័យចរាចណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការ
ដោះស្រាយ តាមច្បាប់ពេលក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល