CamNews

ព័ត៌មានជាតិ 

រំលោភ រួចចាក់សម្លាប់ ក្មេងស្រីមិន ទាន់គ្រប់អាយុ យកសព ទៅទម្លាក់ក្នុងទឹក អូរ ទាំងអាក្រាតកាយ

បាត់ដំបង ៖ អំពើឃាតកម្ម ដែលផ្ដើម ចេញពីការចាប់រំលោភ រួចហើយចាក់សម្លាប់ បំបិទមាត់
មួយបាន កើតឡើង ទៅលើកុមារី មិនទាន់គ្រប់អាយុយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់ជនបង្ក
រួចហើយយកសព កុមារីរងគ្រោះ ទាំងអាក្រាតកាយទម្លាក់ចូលក្នុងទឹក អូរ ។

អំពើឃាតកម្ម ដែលផ្ដើមចេញពីការ រំលោភ រួចសម្លាប់ចោលទៅលើកុមារីអាយុ ជាង ១០ឆ្នាំ
ខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល និងរន្ធត់គ្រប់គ្នាកាលពីរសៀល ថ្ងៃទី១៥ ខែតុលា
ឆ្នាំ២០១៣ វេលាម៉ោង ប្រមាណ ៣ និង៣០នាទី ក្រោយពីប្រជា ពលរដ្ឋបានប្រទះឃើញសព
ក្មេងស្រីរង គ្រោះទាំងអាក្រាត កាយ អណ្ដែតក្នុងទឹកអូរ ស្ថិតក្នុងភូមិសិរីវ័ន្ដ ឃុំអណ្ដើកហែប
ស្រុក រតនមណ្ឌល ខេត្ដបាត់ដំបង។ក្រោយពីប្រទះ ឃើញសពកុមារីរងគ្រោះរួចមក បាន
បណ្ដាលឱ្យប្រជាពលរដ្ឋ នៅក្នុងភូមិជាច្រើន នាក់ទៅចោមរោមមើល ហើយកម្លាំងនគរ
បាល និងកម្លាំងអាវុធហត្ថមូលដ្ឋានបានចុះ ទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវ ជ្រាវ
និងស៊ើបអង្កេតអំពើឃាតកម្មដ៏យង់ ឃ្នង លើក្មេងស្រីមិនទាន់គ្រប់អាយុហើយ ឈានទៅ
ដល់ការតាមចាប់ ខ្លួន ជនបង្ក ។

យោងតាមប្រជាពលរដ្ឋ នៅក្នុងភូមិ កើតហេតុ ដែលចោមរោមទៅមើលសព ក្មេងស្រីរង
គ្រោះអណ្ដែតក្នុង ទឹកអូរនោះ បាននិយាយថា ក្មេងស្រីរូបនេះឈ្មោះ នឿន ច្រឹប អាយុ
១៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើត ហេតុ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញទាំង អាក្រាតកាយ
ស្លាប់អណ្ដែតក្នុងទឹកអូរដែល ពួកគាត់គិតថា ត្រូវបាន ជនមិនស្គាល់មុខ អាចជាមនុស្ស
ស្គាល់គ្នា ចាក់សម្លាប់ចោល ក្រោយពេលដែលចាប់រំលោភបានសម្រេច។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅធ្វើការស្រាវជ្រាវ និងស៊ើប អង្កេត
ករណីឃាតកម្ម រំលោភ ហើយសម្លាប់ នេះបានឱ្យដឹងថា តាមការសន្និដ្ឋានជាជំហាន
ដំបូង ជនសង្ស័យចាប់រំលោភក្មេងស្រីរង គ្រោះ នៅចម្ងាយប្រហែល ១គីឡូម៉ែត្រពី
មាត់អូរ រួចហើយក៏យកសពក្មេងស្រីទៅ ទម្លាក់ចោល ក្រោយពី វាយ និងចាក់សម្លាប់
ចោលនឹងវត្ថុរឹង ។

ប្រភពព័ត៌មានបានបន្ដទៀតថា នៅលើ សពកុមារីរងគ្រោះ មានស្នាមចាក់ដោយ កាំបិត
ចុងស្រួច ត្រង់បោះ ដៃផុតខាងឆ្វេង ចំនួន ២កាំបិត ក្រោមដោះខាងស្ដាំចំនួន ១ កាំបិត
ត្រង់ដោះខាងឆ្វេងផ្នែកខាងលើចំនួន ១កាំបិត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យ ដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះ បានដេញ
គោចេញពីផ្ទះ ទៅមើលតាមវាល រហូតដល់ចំណុចអូរំចេក ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ លុះ
ដល់បាយថ្ងៃត្រង់បងស្រី កុមារី បានយកបាយ និងម្ហូបទៅឱ្យនាង ប៉ុន្ដែ ពេលដើរទៅដល់
ចំណុចអូរំចេកនោះ មិន ឃើញរូបនាង ឃើញតែ គោ ដូច្នេះក៏ដើររក លុះមួយសន្ទុះធំ ក៏
ប្រទះឃើញសពប្អូនស្រី របស់ខ្លួនអណ្ដែតក្នុងទឹកអូរ ធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពល
រដ្ឋនៅក្នុងភូមិ និង សមត្ថកិច្ចមូលដ្ឋាន ។ យ៉ាងណាក៏ដោយជន បង្កដែលរំលោភ ហើយ
សម្លាប់កុមារីរង គ្រោះ ស្ថិតក្រោមការតាមប្រម៉ាញ់របស់ សមត្ថកិច្ច ដោយសារតែជនបង្ក
ត្រូវបាន សមត្ថកិច្ច កំណត់អត្ដសញ្ញាណបានខ្លះៗ ហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News