CamNews

ព័ត៌មានជាតិ 

កម្មករសំណង់ ជនជាតិខ្មែរ ពីរនាក់ ត្រូវកម្មករថៃ បាញ់សម្លាប់នៅថៃ

បាងកក ៖ កម្មករសំណង់ជនជាតិខ្មែរពីរនាក់ ត្រូវបានបាញ់សម្លាប់ កាលពីយប់ថ្ងៃចន្ទ ទី១២
ខែសីហា ដោយកម្មករសំណង់ជនជាតិថៃ បន្ទាប់ពីពួកគេមានជម្លោះពាក្យសម្តី នៅខេត្ត ឈុន
បុរី។

យោងតាមបាងកកប៉ុស្តិ៍ ផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា វរៈ
សេនីយឯក ប៉ូលីស ក្វាន់ឆៃ ណាំកាន់នីសន អ្នកស៊ើបអង្កេតមកពីស្ថានីយប៉ូលីស មួង ប៉ាតា
យ៉ា បាននិយាយនៅថ្ងៃ អង្គារនេះថា ជនរងគ្រោះត្រូវបានគេបញ្ជាក់ថា ឈ្មោះ ហួច ញឿម
ភេទប្រុស អាយុ ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឡា អាយុ ២៨ឆ្នាំ ។

លោក ស៊ុលរិទ្ធិ ប្រាទុមជុមពូ អាយុ ៣៧ឆ្នាំ ជាសាក្ស៊ីម្នាក់ បាននិយាយប្រាប់ប៉ូលីសថា បុរស
ដែលស្លាប់ ទំាងពីរនេះ បានរៀបចំផឹកស៊ី បន្ទាប់ពីធ្វើការនៅក្នុងការដ្ឋានរួចហើយ ដោយពួកគេ
បានចាក់ភ្លេងលឺខ្លំាងៗ រំខានដល់អ្នកជិតខាង និងអ្នកធ្វើការផ្សេងទៀតនៅជិតនោះ។

កម្មករខ្មែរម្នាក់ បានរំា ហើយក៏បានប៉ះទង្គិចជាមួយកម្មករថៃទំាងពីរនាក់នោះ ខណៈពួកគេដើរ
ឆ្លងកាត់ កន្លែងផឹកស៊ីនោះ ។

លោក ស៊ុលរិទ្ធិ បានបន្តថា ជនរងគ្រោះទំាងពីរនាក់នោះ មិនបានសុំទោសនោះទេ ពាក់ព័ន្ធនឹង
ការរំខាន នេះ និងបានប្រទូស្តរាយគ្នា ជាមួយកម្មករសំណង់ពីរនាក់ដែលជាជនជាតិថៃ ។ បន្ទាប់
មកកម្មករសំណង់ ទំាងពីរនាក់នោះ បានត្រឡប់ទៅវិញ ហើយក្រោយមកបាននាំគ្នីគ្នាមួយចំនួន
ទៀត មកវាយប្រហារកម្មករ ខ្មែរទំាងពីរនាក់នោះ ។

អំឡុងពេលមានការវ៉ៃតប់នោះ កម្មករថៃម្នាក់ បានដកកំាភ្លើង និងបានបាញ់សំដៅកម្មករខ្មែរទំាង
ពីរនាក់ នោះ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។

ពាក់ព័ន្ធនឹងហេតុការណ៍ បាញ់ប្រហារនេះដែរ លោកវរសេនីយឯក ស៊ូវ៉ាន់ ជាណាវ៉ាន់ថាវ៉ាត់ ស្នង
ការ ប៉ូលីស ប៉ាតាយ៉ា បាននិយាយថា ប៉ូលីសបានចាប់ខ្លួនខ្មាន់កំាភ្លើង ដែលបានបាញ់ប្រហារនោះ
ហើយ និង បានបញ្ជាក់ពីអត្តសញ្ញាណ អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ