យើងទាំងអស់គ្នា ពិតជាបានដឹងទាំងអស់គ្នាហើយថា ក្មេងៗដែលនៅតូចៗ ពួកគេធ្វើអ្វីៗពិតជា
មិនដឹងអ្វីទាំងអស់ ដែលមនុស្សធំ មិនត្រូវចាប់កំហុសពួកគេឡើយ ហើយបើសិនជាមានអ្នកណា
ធ្វើបាប ប្រើទារុណកម្មផ្សេងៗ លើកូនក្មេង ដែលនៅតូចៗ មិនទាន់ដឹងអីផងនោះ នោះគឺជាទង្វើ
ដែលមិនអាចទទួលយកបានឡើយ ហើយអ្នកដែលប្រព្រឹត្តិ ពិតណាស់នឹងទទួលបាននូវការរិះគន់
ស្អប់ខ្ពើមពីអ្នកដទៃ និងបើធ្ងន់ធ្ងរ ត្រូវទទួលទោស តាមច្បាប់ជាក់ជាមិនខាន។
ជាក់ស្តែង នៅប្រទេសចិន មានវីដេអូខ្លីមួយ ដែលគេថតបានតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញ
ឲ្យឃើញនូវទង្វើវាយទាត់ធាក់ ធ្វើបាបទៅលើ កូនម្ចាស់ផ្ទះ ដែលនៅតូច មិនទាន់ដឹងអីនៅឡើយ
ពីសំណាក់អ្នកមើលថែក្មេងម្នាក់ ដែលប៉ាម៉ាក់ក្មេងតូចនោះ ជួលឲ្យមើលថែកូនឲ្យ ខណៈដែលអូន
តូចនោះ មិនព្រមគេង។ ទង្វើរបស់អ្នកមើលថែក្មេងនោះ ត្រូវបានអ្នកទស្សនា ដែលបានមើលវីដេអូ
នេះ មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានបញ្ចេញមតិយោបល់ រិះគន់ ដាក់បណ្តាសា លើជន
នោះយ៉ាងច្រើនផងដែរ។
សកម្មភាពបែបនេះ ក៏ធ្លាប់កើតមាន ជារឿយៗផងដែរ កាលពីពេលមុនៗ។ វីដេអូនេះ គឺជាសារមួយ
ដើម្បីក្រើនរំលឹកបន្ថែមដល់ លោកអ្នកដែលជាឪពុកម្តាយ ឬអាណាព្យាបាល ដែលមានកូនក្មួយ នៅ
តូចៗ និងបានទុកឲ្យឈ្នួល ឬអ្នកណាផ្សេងមើលជំនួស គួរតែពិនិត្យអត្តចារឹក គួរទុកចិត្តបាន ឬអត់?)
និងបើសិនជាអាច សូមឧស្សាហ៍តាមដានសកម្មភាព របស់អ្នកដែលមើលថែ កូនក្មេងរបស់ខ្លួននោះ
ឲ្យបានល្អិតល្អន់ ដើម្បីចៀសវាង ក៏ដូចជាអាចទប់ស្កាត់ នូវគ្រោះអាក្រក់ផ្សេងៗ (ជាក់ស្តែងដូចវីដេអូ
ខាងលើនេះ) មកលើកូនក្មួយ ជាទីស្រលាញ់របស់ខ្លួន បានទាន់ពេលវលាផងដែរ៕
ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
វីដេអូ៖ youtube