CamNews

ប្លែកៗ 

“តុក្កតារស់” មកពីអ៊ុយក្រែន នាង Lolita Richi ៖ “សម្រស់បានមកពីធម្មជាតិ”

នារីម្នាក់នេះ បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ដោយសារតែនាង មានរូបរាង និង
មុខមាត់ធម្មជាតិ ដូចបេះបិទទៅនឹងតុក្កតាដ៏ស្រស់ស្អាត និងស៊ិចស៊ីបំផុត។

ក្នុងរយៈពេលកន្លង “តុក្កតារស់” Lolita Richi បានល្បីឈ្មោះទូទាំងពិភពលោក ហើយនាង ត្រូវ
បានគេចាត់ទុកថា ជានារីម្នាក់ ក្នុងចំណោមមនុស្ស ដែលស្ថិតក្នុងនិន្នាការ “រត់ប្រណាំង” ដែល
គេហៅថា តុក្កតារស់ ដែលនាង Valeria Lukyanova ជាអ្នកនាំមុខ។

យោងតាមព័ត៌មាន ដែលត្រូវគេចេញផ្សាយមុននេះ ឱ្យដឹងថា Lolita Richi បានប្រើប្រាស់វិធី វះកាត់កែសម្ផស្សដើម្បីមានរូបរាងស្រស់ស្អាត ដូចក្កីប្រាថ្នា។ ប៉ុន្ដែ ក្នុងកិច្ចសម្ភាសថ្មីៗនេះ នាង
បានអះអាងជាផ្លូវការថា សម្រស់របស់ខ្លួន គឺបានមកពីធម្មជាតិសុទ្ធសាធ។

Lolita Richi មកពីអ៊ុយក្រែន បើទោះជាទើបតែមានអាយុ ១៦ឆ្នាំ ប៉ុន្ដែ នាងមានកំពស់ ១,៦៥ម៉ែត្រ
រង្វង់ចង្កេះមានទំហំ ៥០ស.ម ហើយពិសេសគឺនាង មានផ្ទៃមុខ ដូចទៅនឹងតុក្កតាបេះបិទ។ នៅ
ពេលនាងពាក់កញ្ចក់កែវភ្នែក (contact lenses) និងតុបតែងបន្ថែមនៅត្រង់រង្វង់ភ្នែក ហើយថតរូប
មនុស្សភាគច្រើនដែលបានមើលរូបថតរបស់នាង យល់ច្រឡំថា នេះជារូបតុក្កតាពិតៗ។

Lolita និងម្ដាយរបស់នាង បានអះអាងថា នេះគឺជាសម្រស់ផ្ទៃមុខ ពីធម្មជាតិរបស់នាង។ Lolita
ក៏មិនដែលបានប្រើ photoshop ឬកែផ្ទៃមុខរបស់នាងក្នុងបណ្ដារូបថត ដែលនាងធ្លាប់បានចែក
រំលែក ក្នុងបណ្ដាញសង្គមនោះដែរ។

Lolita បានឱ្យដឹងថា ៖ “ជាកូនស្រី ប៉ុន្ដែ កាលពីនៅក្មេង នាងខ្ញុំមិនចូលចិត្តលេងតុក្កតានោះទេ
នាងខ្ញុំតែងចេញទៅខាងក្រៅ លេងជាមួយពួកក្មេងប្រុស។ ដល់ពេលធំឡើង នាងខ្ញុំបែរជាចូល
ចិត្តមើលតុក្កតា ស្លៀកពាក់ និងធ្វើសក់ដូចតុក្កតា”។

Lolita បច្ចុប្បន្ន សិក្សានៅឯសាលាមួយ ក្នុងតំបន់ Turkmenistan ។ Lolita និយាយថា មានមនុស្ស
ជាច្រើន ច្រណែននឹងសម្រស់របស់នាង។ ចំណែកពួកប្រុសៗ ក្នុងថ្នាក់ និងក្នុងសាលាជាមួយគ្នា
ក៏ចូលចិត្តនិងសម្រស់របស់នាង អ្នកខ្លះថែមទាំងតាមសុំស្នេហ៍ទៀតផង ប៉ុន្ដែ នាងមិនពេញចិត្ត។
នាងប្រាប់ថា ពួកគេទាំងនោះ មិនមែនជាប្រភេទមនុស្សក្នុងសុបិនរបស់នាង។

Lolita បញ្ជាក់ថា ៖ “នាងខ្ញុំធ្លាប់មានសង្សារពីរនាក់មកហើយ ប៉ុន្ដែដោយសារតែមានគំនិតមិន
​ស្របគ្នា យើងក៏បានបែកគ្នា កាលពី ១ឆ្នាំមុន។ មានកំពស់ត្រឹមតែ ១ម៉ែត្រ ៦៥ ប៉ុន្ដែ នៅ​ពេល
អនាគត ប្រសិននាងខ្ញុំបានក្លាយជាអ្នកបង្ហាញម៉ូដដ៏ល្បីឈ្មោះនោះ នាងខ្ញុំពិតជាមានសុភមង្គល
ខ្លាំងណាស់”។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Foxnews/Dailymail/Youtube