CamNews

ព័ត៌មានជាតិ 

រថយន្ត បាឡែនដឹកគ្រញូង បុកកាម៉ារីដឹកបន្លែ ផ្លែឈើ ក្រឡាប់ជាច្រើន ត្រឡប់ ស្លាប់ម្ចាស់ ទាំងសងខាង

បន្ទាយមានជ័យ៖ រថយន្តកាម៉ារី បាឡែន ដឹកឈើគ្រញូង មួយគ្រឿង បានបុកគា្នពេញទំហឹង
ជាមួយរថយន្តកាម៉ារី  មួយគ្រឿងផ្សេងទៀត  លើកំណាត់ផ្លូវ  ជាតិលេខ៦ ក្នុងភូមិគោកទ្រាស់
ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩និង២៥នាទីយប់
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ រថយន្ត ទាំង០២ គ្រឿងរងការខូចខាតទាំងស្រុងអ្នកបើកបរស្លាប់
បាត់បង់ ជីវិតទាំងសងខាង។

លោក សួន នីប៉ូ នាយផ្នែកចរាចរ នៃការិយាល័យ  ចរចរណ៍ជើងគោក  បាន្យដឹងថា   ម្ចាស់រថ
យន្តកាម៉ារីបាឡែន  ពណ៌ស្លែ គ្មានស្លាកលេខ មានឈ្មោះ យួន បូណា ភេទប្រុស អាយុ៣៥ឆ្នាំ
រស់នៅភូមិវាល ឃុំគោកចក ក្រុង-ខេត្តសៀមរាប ។

រីឯម្ចាស់រថយន្តកាម៉ារីស៊េរីកៅ១៩៩១ ពណ៌សណ្តែក មានឈ្មោះចាន់ សារ៉ាត់ ភេទប្រុស អាយុ
២៥ឆ្នាំ រស់នៅ   ភូមិក្បាលស្ពាន  សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកដឹកបន្លែផ្លែ
ឈើ ពីជាយដែន ប៉ោយប៉ែត ទៅលក់នៅសៀមរាប។

លោក ឈឿម សុផុន នាយការិយាល័យចរាចរណ៍   ជើងគោក នៃស្នងការដ្ឋាន   គរបាលខេត្ត
បន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣នេះថា មុនពេលកើតហេតុ រថយន្ត
កាម៉ារីបា  ឡែនដឹកគ្រញូងនោះ បានបើកបរពីកើតទៅលិច មកដល់ខាងលិច ភូមិគោក ទ្រាស់
៤០០ម៉ែត្រ បានបុកជាមួយ រថយន្តកាម៉ារីដឹកបន្លែ ផ្លែឈើ ពេញទំហឹង  បណ្តាលឲ្យ រថយន្តកា
ម៉ារី បាឡែនក្រឡាប់ជាច្រើន ត្រឡប់ធ្វើឲ្យអ្នកបើកបរ រថយន្តបាឡែនរបួសធ្ងន់បានស្លាប់ពេល
គេបញ្ជូនទៅមន្ទីរ។ ដោយឡែក   អ្នកបើករថយន្តដឹកបន្លែ   បានស្លាប់ភ្លាមៗ ដោយសារថយន្ត
គាបជាប់។

ក្រោយកើត ហេតុភ្លាមៗនោះ គេបានឃើញវត្តមានលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអម សា
លាដំបូង ខេត្តបន្ទាយមានជ័យដឹកនាំក្រុមការងារចុះត្រួតពិនិត្យ សាកសព និងកន្លែងកើតហេតុ
ផងដែរ។ បច្ចុប្បន្ន រថយន្តទាំង  ០២គ្រឿង ត្រូវបានកម្លាំង នគរបាលនាំយកទៅរក្សា ទុកដើម្បី
ដោះស្រាយគ្នាតាម ច្បាប់។ សពត្រូវបានសាច់ញាតិ  មកទទួលទៅធ្វើ    បុណ្យតាម  ប្រពៃណី
រៀងៗខ្លួន៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News