CamNews

ព័ត៌មានជាតិ 

ក្រុមចោរឆក់ទូរស័ព្ទ ៣នាក់ ខ្ចីម៉ូតូមិត្ដភ័ក្តិ ចេញធ្វើសកម្មភាព ត្រូវជាប់ខ្នោះ

កោះកុង ៖ ក្រុមចោរស្ទើរភ្លើង ចំនួន ៣ នាក់ ប្រុស២នាក់ ស្រីម្នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ
ដៃ របស់ប្រជា ពលរដ្ឋ ដែលកំពុងនិយាយទូរស័ព្ទ ទៅរកមិត្ដភ័ក្តិ ស្រាប់តែជនសង្ស័យធ្វើសកម្ម
ភាពឆក់ពីក្រោយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៣
ដែលស្ថិតនៅ ភូមិ៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ ហើយត្រូវបានសមត្ថកិច្ចក្រុង
ធ្វើការឃាត់ខ្លួនបាន នៅវេលា ម៉ោង ១២និង ៣០នាទី នៅចំណុចអូរស្រីស្រណោះ លើផ្លូវជាតិលេខ
៤៨ ។ ដោយជនរងគ្រោះមានឈ្មោះ ហួត សូហ៊ង ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់
ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ក្រុមចោរប្រុស-ស្រីទាំង ៣ នាក់ មានឈ្មោះ ១-ឈ្មោះ វ៉ាន់ ណាទី ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើការ
នៅក្លិបកំសាន្ដ ប៉ាន់ ប៉ាន់ ។ ២-ឈ្មោះ រ៉ាន់ សារ៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបបមិនពិតប្រា
កដ។ ៣-ឈ្មោះ ឯម សុធារី ជា ប្រពន្ធ ឈ្មោះ វ៉ាន់ ណាទី ។

ប្រភពពីលោក មីន រស្មីបាន ប្រាប់ឱ្យភ្នាក់ងារ ដើមអម្ពិលឲ្យដឹង នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ
២០១៣ នេះថា ក្រោយពីក្រុមចោរខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបាន
សម្រេចហើយ ហើយបានជិះ ម៉ូតូរត់ គេចខ្លួនបាត់ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅ
អធិការក្រុង លោក រៀល ចាន់ដារ៉ា អធិការក្រុងខេមរ ភូមិន្ទ បានធ្វើការចង្អុលបង្ហាញភ្លាម ដើម្បី
តាមរកមុខសញ្ញា។ នៅពេលបានទទួលបញ្ជាពីលោកអធិការភ្លាម លោក មីន រស្មី អធិការរង ក្រុង
បាន ដឹកនាំកម្លាំងរបស់លោក ធ្វើការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនបានម្ដងម្នាក់ៗ រហូត បានទាំង
អស់ ដោយមិនឱ្យរត់រួចម្នាក់ឡើយ ។

លោក មីន រស្មី បានឱ្យដឹងងទៀតថា ខេត្ដកោះកុងនេះជាលើកទី១ហើយ ដែលមានក្រុមចោរឆក់
ទូរស័ព្ទដៃ តាម ផ្លូវ ហើយត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមដែរ ហើយមធ្យោបាយធ្វើសកម្មភាពនា
ពេលនោះគឺក្រុមចោរបានខ្ចីម៉ូតូ មិត្ដភ័ក្តិទៅធ្វើសកម្មភាពឆក់។ លោកបានបន្ដថា ការធ្វើសកម្មភាព
ឆក់របស់ក្រុមចោរនេះ សមត្ថកិច្ចចាប់បានម្ដង ម្នាក់ៗ ដោយទទួលបានភិនភាគពីជនរងគ្រោះ បាន
ផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ។

លោកបានបញ្ជាក់ថា ការឃាត់ ខ្លួនជនសង្ស័យទាំង ៣ នាក់ខាងលើនេះ សមត្ថកិច្ច បានដកហូតបាន
វត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-0187 ទូរស័ព្ទដៃដែលឆក់
បាន ១គ្រឿង ម៉ាក អាយហ្វូនហ្វាយ ដែលតម្លៃជាង ៧០០ដុល្លារ ។ ហើយនៅពេលធ្វើសកម្មភាព
បានសម្រេចហើយ ជនសង្ស័យបាន ដោះស្លាកលេខចេញ តែដោយ នេះជាជំនាញរបស់សមត្ថកិច្ច
ក្នុងការស្រាវជ្រាវ ហើយដោយមានការចង្អុល បង្ហាញពីលោកស្នងការ ពីបញ្ហាភូមិ ឃុំមានសុវត្ថិភាព
ទៀតនោះ ឱ្យតែមានរាល់បទល្មើស លោកនឹងចុះដល់ទី កន្លែងភ្លាម ដើម្បីបង្ក្រាប និងដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋដោយពុំខ្លាចនឿយហត់ឡើយ ។ ហើយចំពោះទូរស័ព្ទ ដៃ របស់ជនរងគ្រោះ លោកអធិ
ការបាន ប្រគល់ទៅឱ្យម្ចាស់វិញហើយ ។ ហើយជនសង្ស័យទាំង៣នាក់លោកបាន កសាងសំណុំរឿង
ដើម្បីបញ្ជូន ទៅស្នងការដ្ឋានចាត់ការបន្ដទៅតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ