ភ្នំពេញ ៖ ប្រភពព័ត៌មានចេញ ពីមន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថា ស្ត្រីប្រធានសន្តិសុខ នៅមន្ទីរពេទ្យរុស្ស៊ី លោកស្រី កើត ផល្លី អាចនឹង ត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួន ក្នុងសំណុំរឿងវាយ និងចាប់បង្ខាំង អ្នកព័ត៌មានទូរទស្សន៍ ហង្សមាស។
នគរបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បានបញ្ជូនខ្លួនជន ដៃដល់វាយ អ្នកយកព័ត៌ មានទូរទស្សន៍ហង្សមាស រហូតដល់បែកក្បាល ជាច្រើនថ្នេរ ទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីសាកសួរជុំ វិញអំពើហិង្សាខាងលើនេះ ។
ទោះបីជាយ៉ាងណា ប្រភពពីមន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្រ្តី កើត ផល្លី អាចនឹង ត្រូវចោទប្រកាន់ ហើយសម្រេចឃុំខ្លួននៅពន្ធនាគារ។
គួរបញ្ជាក់ថា អ្នកយកព័ត៌មានផ្នែកសន្ដិសុខ ពេលយប់ នៅក្នុងរាជធានីភ្នំពេញ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស លោកឡេង វណ្ណ សុទ្ធា អាយុ៣១ឆ្នាំ ត្រូវបានស្ដ្រីជាប្រធាន សន្ដិសុខឯកជននៅមន្ទីរពេទ្យរុស្សី និងកូន ប្រុស ព្រមទាំងកូនចៅរបស់ខ្លួន មកចាប់ ក្រៀក ហើយយកវិទ្យុទាក់ទងវាយបែកក្បាល រួចយកទៅឃុំខ្លួនបង្ខាំងទុក នៅក្នុងបន្ទប់ របស់ពួកគេ អស់រយៈពេលជាង១ម៉ោង កាល ពីល្ងាចនិងយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ទំរាំ មានការជួយអន្ដរាគមន៍ពីសំណាក់អាជ្ញា ធរសមត្ថកិច្ចមូលដ្ឋាន និងថ្នាក់ដឹកនាំរបស់ ស្ថានីយ៍ទូរទស្សន៍ ទើបជនរងគ្រោះបានរួចផុត ពីការឃុំខ្លួនចេញពីកណ្ដាប់ដៃរបស់ប្រធានសន្ដិសុខ និងកូនចៅរបស់ពួកគេ ។
ជាមួយគ្នានេះ អ្នកយកព័ត៌មានរបស់ កាសែតកោះសន្ដិភាពម្នាក់ កុំតែរត់រួចខ្លួន ចេញមកក្រៅទូរស័ព្ទស្វែង រកអន្ដរាគមន៍ ទាន់វេលា កុំអីក៏ត្រូវបានក្រុមសន្ដិសុខខាង លើនេះព្រួតវាយនិងចាប់បង្ខាំងទុក ដូចអ្នក ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ ។
មូលហេតុដែលនាំមានការប្រើអំពើហិង្សា និងចាប់បង្ខាំងទុកអ្នកយកព័ត៌មានរបស់ស្ថា នីយ៍ទូរទស្សន៍ហង្ស មាស ខាងលើនេះ ខណៈ ដែលជនរងគ្រោះឡេង វណ្ណសុទ្ធា ចុះទៅ ុយកព័ត៌មាននៅមន្ទីរពេទ្យរុស្សី ស្ដីអំពីការ ដឹកសពជនរងគ្រោះម្នាក់ ទៅកាន់ស្រុកកំណើត វិញ ក្រោយពីបានស្លាប់នៅមន្ទីរពេទ្យមួយ នេះ ។
ប្រភពព័ត៌មានពីបុគ្គលិករបស់ស្ថានីយ៍ ទូរទស្សន៍ហង្សមាស បានឱ្យដឹងថា មុនពេល កើតហេតុ មានប្រជា ពលរដ្ឋ ដែលសាច់ញាតិ របស់ពួកគាត់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ហើយក៏ទៅសួរនាំខាងរថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរុស្សី ពីតម្លៃដែលត្រូវដឹក សពជនរងគ្រោះទៅ កាន់ ស្រុកកំណើតពេល នោះខាងរថយន្ដសង្គ្រោះបន្ទាន់ ប្រាប់ថា យក តម្លៃមួយលានរៀល ។ ដោយសារតែតម្លៃ ខ្ពស់ពេក ហើយគ្មានលុយសម្រាប់ឱ្យដឹកសព សាច់ញាតិរបស់ខ្លួនទៅកាន់ ស្រុកកំណើត នោះ សាច់ញាតិសពក៏បានទូរស័ព្ទទៅកាន់វិទ្យុ អេប៊ីស៊ី ដោយរៀបរាប់ពីបញ្ហារបស់ខ្លួនជា ពិសេសអត់លុយ ឱ្យ រថយន្ដ សម្រាប់ដឹកសព។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ វិទ្យុ អេប៊ីស៊ី ក៏បានបញ្ជូនរថយន្ដ សង្គ្រោះបន្ទាន់ របស់ខ្លួនទៅកាន់មន្ទីរពេទ្យរុស្សី ដើម្បីទៅ ដឹកសពរបស់ជនរងគ្រោះ ។ ដោយឡែកអ្នក ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស នៅពេលយប់ និងអ្នកយកព័ត៌មានរបស់កោះ សន្ដិភាព ដែលកំពុងតាមប្រមាញ់ព័ត៌មាន ទាន់ហេតុការណ៍នោះ ក៏នាំគ្នាជិះម៉ូតូយ៉ាង លឿន ទៅកាន់មន្ទីរពេទ្យរុស្សី ក្នុងគោល បំណងទៅយកព័ត៌មានខាងលើនេះ ។
បុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានបន្ដទៀតថា នៅពេលដែលអ្នកយកព័ត៌ មានទាំងពីរនាក់ កំពុងតែថតរូបវីដេអូនោះ ស្រាប់តែខាងសន្ដិសុខ បានរារាំងហើយគ្រវាស កាមេរ៉ាថតរូប បណ្ដាលឱ្យធ្លាក់ បែកកញ្ចក់ បន្ទាប់មកសន្ដិសុខទាំងនេះ បានចាប់ដៃទាំង ពីរក្រៀកទៅក្រោយ រួចប្រធានសន្ដិសុខរបស់ ខ្លួន ដែលជាជនដៃដល់ឈ្មោះកើត ផល្លី ភេទ ស្រី អាយុ៤០ឆ្នាំ បានទាញវិទ្យុទាក់ទងវាយ ក្បាល បណ្ដាលឱ្យ បែក ហូរឈាមជោកអាវ។ ភ្លាមៗនោះ ក្រុមសន្ដិសុខទាំងប្រធាននិងកូន ចៅ បានចាប់ជនរងគ្រោះយក ទៅបង្ខាំងទុក នៅក្នុងបន្ទប់របស់ខ្លួន ហើយដកហូតទូរស័ព្ទ ចេញនៅពេលដែលជនរងគ្រោះទូរស័ព្ទទៅ កាន់ថ្នាក់ដឹកនាំរបស់ខ្លួនចុះមកជួយអន្ដរាគមន៍ ។ ប៉ុន្ដែរឿងរ៉ាវខាងលើនេះ ត្រូវបាន អ្នកព័ត៌មានរបស់កាសែត កោះសន្ដិភាពបានរត់ចេញមកក្រៅ ហើយទូរស័ព្ទស្វែងរក អន្ដរាគមន៍ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ទាំង សមត្ថកិច្ច អាជ្ញាធរនិងប្រជាពលរដ្ឋ ដែលចូលទៅមើលជំងឺក្នុងមន្ទីរពេទ្យរុស្សី។
បុគ្គលិកខាងលើនេះបានបន្ដថា ស្ដ្រីជាជន ដៃដល់ឈ្មោះកើត ផល្លី ត្រូវបាននគរបាល នាំមកសួរនាំនៅអធិការ ដ្ឋាននគរបាលខណ្ឌ ចំការមន ដើម្បីធ្វើការដោះស្រាយនិងមាន វិធានការតាមផ្លូវច្បាប់ ៕