CamNews

ព័ត៌មានជាតិ 

អន់ចរិក! ម្ចាស់ហាងកាហ្វេ «កាហ្វេស្រីមុំ» ដែលជួញស្រីក្មេងៗ ឲ្យរួមភេទជាមួយភ្ញៀវ

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧នេះ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សញ្ចរកម្ម» ពោលពាក់ព័ន្ធការធ្វើអាជីវកម្ម លក់ដូរផ្លូវភេទនារីក្មេងៗច្រើននាក់ក្រោម រូបភាព បើកហាងម៉ាស្សា និងលក់កាហ្វេ។

ស្រ្តីសង្ស័យដែលតុលាការឃុំខ្លួននេះឈ្មោះ វី ស្រីអូន អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៦A ផ្លូវលេខ៨០ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាម្ចាស់ហាងម៉ាស្សាយីហោ «កាហ្វេស្រីមុំ» ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។

ក្នុងការបង្ក្រាបហាងកាហ្វេលក់ដូរផ្លូវភេទនេះដែរ សមត្ថកិច្ចបានជួយសង្គ្រោះនារីក្មេងៗចំនួន៤នាក់ ដែលម្ចាស់ផ្ទះអូសទាញ ឲ្យមករកស៊ីលក់ផ្លូវភេទ។ បច្ចុប្បន្ននារីរងគ្រោះទាំង៤នាក់ ត្រូវបានប្រគល់ឲ្យមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ យកទៅអប់រំ និងង្រៀនវិជ្ជាជីវៈ៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh