ភ្នំពេញ ៖ ក្រុមបុគ្គលិកគ្រប់ផ្នែក របស់ស្ថានីយប្រេងកាល់តិច បានបន្ដធ្វើកូដកម្ម រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៤ នេះ ខណៈដែលភាគីក្រុមហ៊ុនមិន ទាន់បានបំពេញ តាមការទាមទាររបស់ពួក គេ គឺចង់បានប្រាក់ខែទាបបំផុត១៦០ដុល្លារ និងប្រាក់ខែទី១៣ ។
ក្រុមបុគ្គលិក ដែលផ្ទុះកូដកម្មទាំង ១៨ សាខា ក្នុងចំណោម ១៩សាខា ទូទាំងរាជ ធានីភ្នំពេញនឹងមានគម្រោង យកញត្ដិទៅ ដាក់នៅស្ថានទូតអាម៉េរិក នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៤ដើម្បី ជួយអន្ដរាគមន៍ ព្រោះតែក្រុមហ៊ុនមួយនេះ មានមូលដ្ឋានធំ នៅសហរដ្ឋអាម៉េរិក ។
ប្រធានសហព័ន្ធសហជីព កម្មករចំណី អាហារ និងសេវាកម្មកម្ពុជា លោក សម ម៉ូរ៉ា បាននិយាយថា ក្រុមបុគ្គលិករបស់ស្ថា នីយប្រេងកាល់តិច ទាំង ១៨សាខា ក្នុងចំ ណោម ១៩សាខា ក្នុងរាជធានីភ្នំពេញបាន បន្ដធ្វើកូដកម្ម ព្រោះតែពុំមានដំណោះស្រាយ នៅឡើយពីភាគីក្រុមហ៊ុន។សម្រាប់ប្រធាន សហជីពរូបនេះ លោកនឹងដឹកនាំក្រុមបុគ្គលិក យកញត្ដិទៅដាក់នៅស្ថានទូតអាម៉េរិកវេលា ម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែឧសភា ។យ៉ាងណា ក៏ដោយបើតាមលោក សម ម៉ូរ៉ា ក្រុមបុគ្គ លិករបស់ស្ថានីយប្រេងកាល់តិច ដែលមាន សាខានៅតាមខេត្ដ មិនទាន់ធ្វើកូដកម្មនៅ ឡើយទេ រហូតមកដល់ថ្ងៃនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែ ឧសភា ភាគីក្រុមហ៊ុន និងបុគ្គលិកតាមការ ដឹកនាំ របស់សហជីពបានជួបពិភាក្សាគ្នា ប៉ុន្ដែ ខាងក្រុមហ៊ុនមិនទាន់សម្រេចរឿង ទាមទារប្រាក់ខែ ១៦០ដុល្លារនៅឡើយទេ ដោយអះអាងថា យកទៅពិនិត្យមើល និង សិក្សាក្នុងរយៈពេល ពី ២ទៅ៣ខែទៀត ដោយឡែកប្រាក់ខែទី១៣ នោះ ភាគីក្រុម ហ៊ុនអះអាងថា ក្រុមហ៊ុនបានផ្ដល់ឱ្យជារៀង រាល់ខែ គឺប្រាក់រង្វាន់ ។ ដោយសារតែមិន ទាន់ទទួលយកដំណោះស្រាយ របស់ក្រុម ហ៊ុននោះ ក្រុមបុគ្គលិកទាំងអស់បានបន្ដធ្វើ កូដកម្ម ហើយបានមកជួបជុំប្រមូលផ្ដុំគ្នានៅ សាខាស្ថានីយប្រេងកាល់តិច ស្ដុបបូកគោ ក្នុងខណ្ឌចំការមន ៕