កណ្តាល ៖ ក្មេងៗចំនួន ៥នាក់ រស់នៅជាមួយជីដូន អាយុ៦៨ឆ្នាំ ប្រកបរបររក ស៊ីទទួល
ទានដោយសារចៅ ស្រីស៊ីឈ្នួលគេ នៅក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ
ខេត្តកណ្តាល ។
នៅចំពោះមុខ អ្នកព័ត៌មាន លោកយាយ លី គង់ បានអំពាវនាវ ដល់សប្បុរសជន មេត្តា
ជួយឧត្តម្ភដល់ក្រុមគ្រួសារ របស់លោកយាយផង ព្រោះក្រុមគ្រួសារមាន ជីវភាពក្រីក្រ
ណាស់។ លោក យាយ លី គង់ បានឲ្យដឹងថា បច្ចុប្បន្ននេះលោកយាយ មានចៅចំនួន
៥នាក់ ចៅស្រីបងមានអាយុ ១៥ឆ្នាំ ដោយឡែកចៅពៅ មានអាយុ៦ឆ្នាំ កូនប្រុសរបស់
គាត់ឈ្មោះ ឃុត ឆន អាយុ៤៩ឆ្នាំ ត្រូវបានប្រពន្ធ ចុះចោលអស់រយៈពេល៥ឆ្នាំមកហើយ ។
លោកយាយ លី គង់ បានឲ្យដឹងថា កូនប្រុសរបស់គាត់ថ្ងៃណាក៏ ស្រវឹងស្រាដែរ មិនបាន
ជួយរកប្រាក់មកចិញ្ចឹមកូនទេ សព្វថ្ងៃនេះបានចៅស្រីបងដើរ ស៊ីឈ្នួលគេយក ប្រាក់ មក
ចិញ្ចឹមប្អូនៗ ហើយចៅតូចៗនោះមិនសូវបានចូលរៀនទេ ព្រោះមានជីវភាពក្រីក្រ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល