ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដេញ ចាប់តាំងពីផ្សារទឹកថ្លា ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យ រូបនេះ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង របស់ស្ដ្រីម្នាក់ មានតួនាទីជា មន្ដ្រីនគរបាល ហើយទុកម៉ូតូ រួចដើរចូលទៅក្នុងផ្សារ ។
មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យបាន ឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន និងសេច ក្ដីរាយការណ៍ ពីនគរបាលខណ្ឌដង្កោថា មាន ករណីចោរកាច់កម៉ូតូ នៅក្បែរផ្សារ ទឹកថ្លា រួចមក កម្លាំងនគរបាលដោយមានការ បញ្ជាពីលោកអធិការ យឹម សារ៉ាន់ បានពួន ស្ទាក់ និងដេញចាប់ជនសង្ស័យរូបនេះ ព្រម ទាំងដកហូតម៉ូតូរបស់ជន រងគ្រោះ ម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ពាក់ស្លាក លេខភ្នំពេញ 1AS-7692 បានមកវិញ ។ បើ តាមសមត្ថកិច្ច ជនសង្ស័យរូបនេះឈ្មោះ ទុំ ពៅ អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្ដតាកែវ រីឯជនរងគ្រោះឈ្មោះ អ៊ូ សុខន ភេទស្រី ជាមន្ដ្រីនគរបាល ។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាលខណ្ឌពោធិ៍សែន ជ័យ បានប្រគល់ទៅឱ្យនគរបាលជាម្ចាស់ ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល