ភ្នំពេញ៖ បន្ទាប់ពីព្រះមហាក្ស ត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេច ព្រះមហាក្សត្រី មុនីនាថ សីហនុ បានយាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង ប្រទេសចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនោះ ព្រះអង្គទាំងពីរព្រះអង្គ បានយាងមកដល់កម្ពុជា នៅម៉ោងល្ងាចថ្ងៃទី២៥ ខែមីនា នេះ។
នៅក្នុងព្រះរាជដំណើរ មកដល់កម្ពុជា របស់ព្រះអង្គ មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូប បានធ្វើដំណើរ ទៅទទួលព្រះអង្គ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេច បានយាងទៅព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយព្រះអង្គទាំងពីរព្រះអង្គ តែងតែទៅពិនិត្យព្រះរាជសុខភាព ជារៀងរាល់៦ខែម្តង៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល