ថ្មីៗនេះ សារព័ត៌មាននានាបានចុះផ្សាយថា ម្ដាយរបស់ Nicholas Tse អ្នកស្រី Deborah Lee
(狄波拉) ទើបតែងបានឆ្លើយនៅក្នុងកិច្ចសម្ភាសមួយ និងបានអះអាងថា ទំនាក់ទំនងរវាងកូន
ប្រុសរបស់ខ្លួន និងអតីតភរិយា កំពុងតែមានសភាពល្អប្រសើរ។
អ្នកស្រី Deborah Lee បានអោយដឹងថា ៖ "Nicholas Tse និង Cecilia Cheung Pak-Chi បាន
លែងលះគ្នាក៏ពិតមែន ប៉ុន្ដែទំនាក់ទំនងរបស់ពួកគេ មានភាពល្អប្រសើរជាងពេលណាៗទាំង
អស់។ ដោយសារតែចង់អោយពុក ម្ដាយជួបជុំគ្នាវិញ Lucas តែងតែបបួលពុកម្ដាយរបស់ខ្លួន
ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងយំស្រែក នៅពេលពុកម្ដាយមិនព្រម។ ចៅរបស់ខ្ញុំ វា
តែងនិយាយថា ចង់ញ៉ាំអាហារជាមួយពុក ម្ដាយ ហើយ Lucas ក៏ធ្លាប់បានអង្វរអោយ Nicholas
Tse គេងនៅផ្ទះជាមួយគ្នាច្រើនលើកផងដែរ"។
នៅពេលនិយាយដល់ការជួបជុំគ្នាឡើងវិញ រវាងកូនប្រុស និងអតីតកូនប្រសារស្រីរបស់ខ្លួន អ្នក
ស្រី Deborah Lee ថ្លែងថា ៖ "ប្រសិនបំណងព្រះបែបនេះ យើងក៏មិនអាចហាមឃាត់បាន។ ប្រសិន
ពួកគេចង់ជួបជុំគ្នាវិញ យើងសូមអោយព្រះប្រទានបុណ្យដល់ពួកគេ ប៉ុន្ដែ ខ្ញុំមិនប្រាកដនោះទេ"។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Deborah Lee ប្រាប់ថា Lucas គឺជាអ្នកក្លាហានក្នុងការផ្សះផ្សា
ការបែកបាក់នេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14