បាត់ដំបង ៖ ក្មេងប្រុសមានអាយុ ១៤ឆ្នាំ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការខេត្ត នៅ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៤ នេះ តាមពាក្យបណ្តឹងម្តាយក្មេងរងគ្រោះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៤ ដោយជាប់ចោទ ពីបទ រំលោភសេពសន្ថវៈ លើអនីតិជនដូចគ្នា នៅចំណុចភូមិស្ទឹងតូច ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ២នាក់មាន ទី១-ឈ្មោះ ហែម វ៉ាន់នី ភេទប្រុស អាយុ១៤ឆ្នាំ ទី២- ឈ្មោះ ផាន សុភក្រ អាយុ ១៤ឆ្នាំ (ជាបងប្អូនជីទួតមួយ) រស់នៅភូមិកើតហេតុខាងលើ។ ចំណែក ក្មេងស្រីមានអាយុ ៧ឆ្នាំ នៅភូមិជាមួយគ្នាខាងលើ ។ តាមចម្លើយជនសង្ស័យទាំង ២នាក់ និយាយប្រាប់ អ្នកយកព័ត៌មានយើងថា នៅវេលាម៉ោង ១១ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៤ ពួកខ្លួនបានចេញពីរៀនក៏ បបួលគ្នាទៅមាត់អូរ ដើម្បីរកឈើធ្វើដងជំពាមកៅស៊ូ តែរកមិនបាន ហើយនាំគ្នាចុះមុជទឹកអូរលេង រួចនាំ គ្នាទៅផ្ទះ។ ចំណែកម្តាយជនរងគ្រោះបាននិយាយថា កូនស្រីរបស់គាត់បានទៅងូតទឹកអូរ កន្លែងកើតហេតុ ចម្ងាយពីផ្ទះប្រហែល ២០០ម៉ែត្រ ក៏ត្រូវជនទាំង ២នាក់ ចាប់ដៃ ចាប់ជើងសម្រាត ហើយរំលោភ ខណៈ បងប្រុសក្មេងរងគ្រោះមកទាន់ នេះបើតាមសម្តីម្តាយក្មេងរងគ្រោះបានអះអាងប្រាប់ ។ តែជនសង្ស័យទាំង ២នាក់បានឆ្លើយបដិសេធថា ពួកខ្លួនមិនធ្វើតាមការចោទប្រកាន់ដូច្នេះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនគរបាលស្រុក បានចាប់បញ្ជូនជនសង្ស័យទាំង២នាក់ មកស្នងការខេត្ត ដើម្បីបញ្ជូនបន្តទៅ តុលាការនៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៤ នេះ ជាអ្នកសម្រេចតាមនីតិវិធី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល