CamNews

ព័ត៌មានជាតិ 

ចាប់ភ្លុកដំរី ២តោន បង្កប់ក្នុងរថយន្ដកុង តឺន័រ ដឹកសណ្តែកទៅម៉ាឡេស៊ី

ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចគយខេត្ដ ព្រះសីហនុ ដឹកនាំដោយតំណាងអយ្យការ អមសាលាដំបូងខេត្ដ ព្រះសីហនុ នៅរសៀល ថ្ងៃត្រង់ ទី៩ ខែឧសភា ឆ្នាំ២០១៤នេះ បាន ឃាត់រថយន្ដកុងតឺន័រ ដឹកសណ្តែកនាំពី ប្រទេសម៉ាឡេស៊ី តាមកប៉ាល់មកកាន់ កម្ពុជា ដោយមានបង្កប់ភ្លុកដំរី ចំនួន២តោន ស្មើ១០៨កញ្ចប់ ដែលត្រូវក្រុម ឈ្មួញលួចនាំចេញ ។

តាមព័ត៌មានបានឲ្យដឹងថា រថយន្តកុងតឺន័រ លួចបង្កប់ភ្លុកដំរីនេះ មានផែនការ នាំទៅកាន់ប្រទេសទី៣ ដោយឆ្លង កាត់ប្រទេស កម្ពុជា ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីគយ បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយ ការណ៍ និងព័ត៌មានសម្ងាត់ រួចមក សមត្ថកិច្ច គយ ដែលដឹកនាំដោយតំណាងអយ្យការបាន ចុះទៅឆែកឆេររថយន្ដកុងតឺន័រ ពេលកំពុង ស្គែន នៅកំពង់ផែព្រះសីហនុ ស្រាប់តែប្រទះ ឃើញមានភ្លុកដំរី រហូតដល់ទៅ២តោន ។

បច្ចុប្បន្នសមត្ថកិច្ចគយ បាននឹងកំពុងបន្ដ ឆែកឆេរ និងចាត់ការតាមនីតិវិធី ។


Tags: national news