CamNews

តារា 

អស់ទាស់តែម្តងហើយ នារីកូរ៉េម្នាក់នេះ បានទាំងមុខមាត់ រាងក៏ស្វ៊ែល លេងទាំងកំពស់ទៀត

ជាមួយនឹងរូបរាងដងខ្លួនត្រូវស្តង់ដារ ជើងវែងៗខ្ពស់ស្រឡះ មុខមាត់ស្រស់ស្អាតដូចតុក្កតា នារីកូរ៉េម្នាក់ ឈ្មោះ Ye Jung Hwa កំពុងតែក្លាយជានិម្មិតរូប ក្នុងដួងចិត្តថ្មីម្នាក់ នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលត្រូវបានយុវវ័យជាច្រើននាក់ បានដាក់រហស្សនាមឲ្យថាជា "ធីតាសម្រស់"។

ក្នុងរយះពេលកន្លងទៅថ្មីៗនេះ នៅលើអ៊ីនធឺណេតប្រទេសកូរ៉េ និងចិន បានចាប់អារម្មណ៍ជាខ្លាំងទៅ លើរូបភាពយុវតីម្នាក់ ដែលមានរូបរាងដងខ្លួន យ៉ាងស្វ៊ែលស្អាតស្តង់ដារ ជើងឡើងស្រលូនវែងៗ ឈរ បែរខ្នងដាក់កាណុងកាមេរ៉ា។ នារីអាថ៌កំបាំងនេះ បានក្លាយជាប្រធានបទមួយ ដែលយុវវ័យកូរ៉េ ចិន ជា ច្រើននាក់ លើកយកមកជជែកគ្នា យ៉ាងក្តៅគគុក នៅតាមបណ្តា Forum ជាច្រើន ក្នុងស្រទាប់ យុវវ័យ ចិន និងកូរ៉េខាងត្បូង។ មិនយូរប៉ុន្មាន អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ក៏បានស្វែងរកព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជារូបភាពជាច្រើនសន្លឹកទៀត ដែលជារបស់យុវតី មានរូបរាងដងខ្លួន យ៉ាងស្អាតមិនគួរឲ្យជឿ នេះ។ នាងគឺជា Ye Jung Hwa ជា Hot Girl ទើបតែល្បីថ្មី នៅប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមនឹងមានរូបរាងដងខ្លួន យ៉ាងស្អាត នាង Ye JungHwa ថែមទាំងមានមុខមាត់ យ៉ាងស្រស់ស្អាត មានមន្តស្នេហ៍ មិនចាញ់តារាៗសម្តែង កូរ៉េឡើយ។

នាងជានិច្ចកាល តែងតែចែករំលែករូបថត ផ្ទាល់ខ្លួនរបស់នាង នៅលើហ្វេសប៊ុក។ បើទោះបីជាទទួល បាននូវពាក្យសរសើរយ៉ាងច្រើនរាប់មិនអស់ ពីអ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ប៉ុន្តែ Ye Jung Hwa ក៏តែងតែត្រូវប្រឈមមុខនឹងព័ត៌មានចចាមអារាម សង្ស័យថាបាន ធ្វើការវះកាត់កែសម្ផស្ស ពីអតីត កាលផងដែរ។  នេះគឺជារឿង ដែលនារីកូរ៉េភាគច្រើនតែងតែគិតដល់ ពេលចង់ក្លាយជាអ្នកល្បីឈ្មោះ ឬក្លាយជាស្រីស្អាត មានសម្រស់ផូរផង់ ជាងកាលពីមុន។

ឆ្លើយតបនឹងភាពសង្ស័យរបស់ មនុស្សជាច្រើននាក់ នាង Ye Jung Hwa បានបង្ហោះរូបថត ពេលដែល នាងទទួលសញ្ញាប័ត្របរិញ្ញា ក្នុងថ្ងៃបញ្ចប់ការសិក្សា ដែលនេះដូចជាសំដីបញ្ជាក់ថា ខ្លួនមិនដែលធ្លាប់ ឆ្លងកាត់ ការវះកាត់កែសម្ផស្សនោះទេ។

Ye Jung Hwa luôn តែងតែដឹងពីកំរិតមុំ និងស្ទីលនៃការថតរូប ដើម្បីទទួលបាននូវរូបភាព បានស្អាតល្អ ជាមួយនឹងដងខ្លួនយ៉ាងស្អាត និងជើងវែងៗ យ៉ាងខ្ពស់ស្រឡះ។ 

ព្យាយាមក្នុងការហាត់ប្រាណ គឺជាអាថ៌កំបាំងមួយ ដែលជួយឲ្យនាង មានរូបរាងដងខ្លួនស្អាតដូច្នេះ។ រត់ ជិះស្គី ហែលទឹក គឺជាបណ្តាប្រភេទកីឡា ដែលនាង Ye Jung Hwa ចូលចិត្ត។

Ye Jung Hwa  ទើបតែដណ្តើមបាន ជ័យជំនះ ក្នុងការប្រកួតរត់ រយះចម្ងាយ ១០ គីឡូម៉ែត្រ។ រូបភាព មុនការប្រកួតចាប់ផ្តើម ត្រូវបាននាងចែករំលែក នៅលើបណ្តាញទំនាក់ទំនងសង្គម។

យ៉ាងម៉េចហើយប្រិយមិត្តទាំងអស់គ្នា? តើនាង Ye Jung Hwa ពិតជាមានរូបរាង និងសម្រស់មុខមាត់ ស្រស់ស្អាត ទាក់ទាញខ្លាំងណាស់ មែនទេ?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing