នៅក្នុងកម្មវិធី X-File តារារបស់ប៉ុស្តិ៍ទូរទស្សន៍ tvN កូរ៉េដែលបានផ្សាយនៅថ្ងៃទី១៣/៨
នាង Seo Ah Ra បានធ្វើឲ្យមានការចាប់អារម្មណ៍ ព្រោះត្រូវបានគេហៅថា "ស្រីស្អាត
ញៀនប៊ីគីនី"។ ព្រោះស្រលាញ់ចូលចិត្តសំលៀកបំពាក់ប៊ីគីនីខ្លាំងពេក នាងក៏សំរេចចិត្ត
ស្លៀកប៊ីគីនីដើរគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងការប្រកួតស្លៀកប៊ីគីនីមួយ។
ស្រីស្អាតកូរ៉េម្នាក់នេះ បានដើរលើចម្ងាយផ្លូវដ៏ឆ្ងាយមួយពីទីក្រុង Seoul រហូតដល់ទីក្រុងសមុទ្រ
Pusan របស់កូរ៉េ ព្រោះដើម្បីតែការប្រលងមួយដែលប្រារព្ធឡើងនៅឆ្នេរសមុទ្រ។ ពេលទៅដល់
នោះភ្លាម នាងបានក្រាលផ្ទាំងក្រណាត់ និងគេងសំរាកនៅលើវាលខ្សាច់ពណ៌ស បើទោះជាដឹងថា
វាជះឥទ្ធិពលមិនល្អដល់ស្បែកនាងក៏ដោយ។
នាង Seo Ah Ra ត្រូវបានគេដាក់រហស្សនាមជា "ស្រីស្អាតញៀនប៊ីគីនី"
Seo Ah Ra គេងលើកម្រាលទាំងកណ្តាលថ្ងៃក្តៅ