CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេងស្រស់ស្អាតម្នាក់ បើកលឿន បួងចង្កូត ជ្រុលបុករនាំងដែក ពុះចែកផ្លូវ ខូចអស់ ៣ផ្ទាំង

ភ្នំពេញ ៖ នារីវ័យក្មេង អាយុប្រមាណ ២០ឆ្នាំម្នាក់ ខណៈកំពុងបើកបរ ក្នុងល្បឿនលឿននោះ បានបួងចង្កូត ជ្រុលទៅ បុកនឹងរនាំង ពុះចែកទ្រូងផ្លូវ ខូចខាតអស់ ៣ផ្ទាំង នៅម៉ោង ៩ និង៤៥នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ស្ថិត នៅមុខអាហារដ្ឋាន ម្ហូបបួសមេត្រី ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីវ័យក្មេងនេះ បានបើករថយន្ត ហាយព្រីត ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-2347 ធ្វើដំណើរតាមផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមក ដល់មុខភោជនីយដ្ឋាន មេត្រីម្ហូបបួស ក៏រេចង្កូត ជ្រុលទៅបុករនាំងដែក ពុះចែកទ្រូងផ្លូវបាក់ទ្រេតអស់ ៣ ផ្ទាំង។សាក្សី បានបន្តទៀតថា រថយន្តនារីនោះ ក៏រងការខូចខាត ផ្នែកខាងមុខ ចំហៀងខាងឆ្វេង ក្នុងហេតុការណ៍នេះ ពុំមានអ្នក របួសនោះទេ ។

អ្នកដំណើរម្នាក់ បានឲ្យដឹងថា ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ក៏បានចុះមកអន្តរាគមន៍ រួចបានស្ទួចរថយន្ត នេះ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ជាមួយគ្នា នោះ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ បូកផ្សំនឹង ការមិនគោរពច្បាប់ចរាចរណ៍ផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP