ព័ត៌មានភាពយន្ត ៖ តួរអក្សរខ្មែរ ក្រឡាប់ចុះ ក្រោម មានជាក់ច្បាស់នៅលើ ខែលរបស់កងកម្លាំង ប៉ូលីស ក្នុងខ្សែភាពយន្ត ហូលីវូដ 'No Escape' ហាក់បីដូចជាចម្លែក ចំពោះអ្នករាល់គ្នា តែប្រការ មួយនេះ បាននាំមកនូវ ការហាមមិនអោយមានការចាក់បញ្ចាំងភាពយន្តមួយនេះនៅក្នុងប្រទេស ពាក់ព័ន្ធនឹងការប្រើប្រាស់ខុស ពីវប្បធម៌ របស់កម្ពុជា ។
ភាពយន្តហូលីវូដ ដែលគ្រោងនឹងចេញផ្សាយនៅពេល ខាងមុខនេះ "No Escape" ត្រូវបានថត ឡើងនៅក្នុងទីក្រុង Chiang Mai ប្រទេសថៃ អំឡុងឆ្នាំ ២០១៣ ខណៈភាពយន្តមួយនេះ នឹងមាន ការហាមមិនអោយចាក់បញ្ចាំងនៅកម្ពុជា ដាច់ខាត នេះបើយោងតាម ភ្នំពេញប៉ុស្តិ៍ ។ អ្វីដែលជា ការហាមឃាត់ មិនអោយចាក់បញ្ចាំងនៅកម្ពុជា បន្ទាប់ពីបាន ទស្សនា Trailer ដែលទើបតែនឹង ចេញផ្សាយ របស់ខ្សែភាពយន្ត ហូលីវូដ មួយនេះ ។
ទោះជាយ៉ាងណាក៏ដោយចុះ ចេតនានៃការមើល ស្រាល អក្សរសាស្រ្តខ្មែរ ត្រង់ចំនុចនេះ "អក្សរ បញ្ជ្រាសទិស" គឺបានពាំនាំមកនូវ ការប្រើប្រាស់ ខុស ក្បួនខ្នាត នៃវប្បធម៌ ក៏ដូចជា អក្សរសាស្រ្ត ខ្មែរ ។ បន្ទាប់ពីផ្ទុះឡើងនូវ មតិរិះគន់ នៅ ក្នុង បណ្តាញសង្គម ហ្វេសប៊ុក ក្រសួង វិចិត្រ សិល្បៈ បានសម្តែងចេញ នូវប្រតិកម្មរបស់ខ្លួន ដោយហាមមិនអោយចាក់បញ្ចាំងនៅកម្ពុជា ។ បើទោះជា មានការហាមឃាត់ មិនអោយចាក់បញ្ជាំង នៅតាមបណ្តារោងភាពយន្តនៅកម្ពុជា ប៉ុន្តែសំនួរ អទិ ភាពមួយដែលលើកឡើងនោះគឺថា តើការហាមឃាត់ប្រការនេះ មាន ប្រសិទ្ធដល់កម្រិតណា បើ អ្នករាល់គ្នា នៅតែអាចទស្សនាបានដដែល តាមប្រព័ន្ធអ៊ិនធើណេត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ បាងកកប៉ុស្តិ៍