CamNews

ព័ត៌មានជាតិ 

ទាស់សំដីគ្នា បង្កជាជម្លោះ វាយតប់ រងរបួសរៀងៗខ្លួន ព្រោះតែរ៉ឺម៉កម៉ូតូ បើកទាក់ដៃចង្កូត ម៉ូតូវីវ៉ា

ភ្នំពេញ៖ ដោយសារតែការ មិនចេះយោគយល់គ្នា បានធ្វើឲ្យបុរសម្នាក់ ជាអ្នករត់រ៉ឹម៉កម៉ូតូ បានរងរបួស បែកភ្នែកស្តាំ ហើយចំណែក បុរសអ្នកជិះម៉ូតូវីវ៉ា ក៏បានរងរបួសដែរ   ខណៈដែលពួកគេទាស់ សំដីគ្នា បង្កជា ជម្លោះវាយតប់គ្នាទៅវិញទៅមក គ្រាន់តែរឿងរ៉ឺម៉កម៉ូតូ បើកទាក់ដៃចង្កូតម៉ូតូវីវ៉ា តែបន្តិចបន្តួច តែមិនបណ្តាល ឲ្យដួលអ្វីឡើយ។

ហេតុការណ៍ វាយតប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១៥ ខែមករា ២០១៤ តាមផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

នគរបាល មូលដ្ឋានបានឲ្យថា អ្នកបើកបររ៉ឺម៉កម៉ូតូ មានឈ្មោះ ខាត់ រ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម៉ូតូមានស្លាកលេខ ភ្នំពេញ 1AR-9823។ ចំណែកអ្នកបើកបរម៉ូតូវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-9507 មានឈ្មោះ ឈុត គន្ធាភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកបើក រថយន្ត ឲ្យក្រុមហ៊ុនឥណ្ឌា ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោយពេលកើតហេតុអ្នកទាំងពីរ ត្រូវបាននគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ទឹកល្អក់ទី១ ដើម្បីដោះស្រាយគ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News