ភ្នំពេញ ៖ និស្សិតស្រីម្នាក់ បានស្រែក ឆោឡោ ក្រោយពីងើបពីដេកនៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពី
រកមិនឃើញម៉ូតូដែលចត ទុកចោល នៅមុខផ្ទះនៅវេលាម៉ោងប្រមាណ ២ និង២០នាទីរសៀល
ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៣ នៅក្បែរអធិការដ្ឋាននគរបាល ខណ្ឌចំការមន ក្នុងសង្កាត់បឹងត្រ
បែក ខណ្ឌ ចំការមន ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលឈរមើលហេតុការណ៍ខាងលើនេះបានឱ្យដឹងថា និស្សិត
ស្រីម្នាក់ដែលគេមិនស្គាល់ អត្ដសញ្ញាណបានបាត់ម៉ូតូរបស់ខ្លួន ម៉ាកគុប ៥០ ពាក់ស្លាកលេខ
ព្រៃវែង ១អា ៨២៦៩ ដែលទុកចោលនៅក្នុងបន្ទប់ ហើយចូលទៅ ដេក។ ក្រោយងើបពីដេកវិញ
បានចេញមក ក្រៅ ហើយស្រែកធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយសារតែមិនឃើញម៉ូតូរបស់ខ្លួន
ព្រោះតែចោរបានចូលលួចយ៉ាងស្រួលបើទោះបីនៅក្បែរកន្លែងសមត្ថកិច្ចក៏ដោយនោះ ។ក្រោយ
ពីមានការភ្ញាក់ផ្អើល ចោរលួចកាច់ក ម៉ូតូនៅក្បែរអធិការដ្ឋាន នគរបាលខណ្ឌ ចំការមនរួចមក
គេឃើញមានសមត្ថកិច្ចចុះ ទៅសួរនាំនៅកន្លែងកើតហេតុ ប៉ុន្ដែយ៉ាង ណាក៏ដោយម៉ូតូត្រូវបាន
ចោរលួច ហើយជិះចេញបាត់ទៅហើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល