CamNews

ព័ត៌មានជាតិ 

មិត្ដស៊ីដាច់ ម៉ូតូមិត្ដ យកទៅបញ្ចាំ ២០០ ដុល្លារ ទីបំផុត ជាប់គុក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលស៊ីដាច់ ម៉ូតូមិត្ដភ័ក្ដិរបស់ខ្លួន យកទៅបញ្ចាំបាន លុយចំនួន
២០០ដុល្លារ ត្រូវបានជនរងគ្រោះ តាមរក ហើយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់
ការតាមផ្លូវច្បាប់ ។

ការឃាត់ខ្លួនមិត្ដទុរយសរបស់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពីស៊ីដាច់ម៉ូតូ យកទៅបញ្ចាំ
ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិត
នៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍ របស់នគរបាល មូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យរូបនេះ មាន
ឈ្មោះ ឯក ជីវ័ន្ដ អាយុ ២៣ ឆ្នាំ មុខ របរជាព្រូរថយន្ដ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ រីឯជន រងគ្រោះ ឈ្មោះ តុប ចាន់ធឿន អាយុ ២៣ ឆ្នាំ មានស្រុកកំណើត
នៅស្រុកសំរោង ខេត្ដ តាកែវ មុខរបរ ជាកសិករ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ ជន
រងគ្រោះបានជិះម៉ូតូមកពី ស្រុកកំណើតរបស់ខ្លួន ក្នុងគោលបំណងមក លេងផ្ទះជនសង្ស័យ
ដែលជាមិត្ដភ័ក្ដិ នៅ រាជធានីភ្នំពេញ ។ បន្ទាប់មកពួកគេទាំង ២ នាក់ បាននាំគ្នាជិះម៉ូតូដើរ
លេង ដោយជន សង្ស័យជាអ្នកឌុប លុះពេលឌុបទៅដល់ ចំណុចកើតហេតុ ជនរងគ្រោះបាន
ឱ្យជន សង្ស័យឈប់ ដោយខ្លួនទៅបបួលមិត្ដភ័ក្ដិ ម្នាក់ទៀត ។

សមត្ថកិច្ចបានបន្ដថា ខណៈ ដែលជនរងគ្រោះ ចុះទៅហៅមិត្ដភ័ក្ដិម្នាក់ ទៀតនោះ ស្រាប់តែ
ជនសង្ស័យក៏ជិះម៉ូតូ គេចបាត់ លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៣ ជនរងគ្រោះបានជិះ
ម៉ូតូដើររកជន សង្ស័យ ហើយក៏បានឃើញ នៅម្ដុំផ្ទះ សំណាក់ស្ទឹងមានជ័យពេលនោះជន
សង្ស័យ ប្រាប់ថា ឱ្យខ្លួនយកលុយចំនួន ២០០ដុល្លារ ទៅលួសម៉ូតូ ដែលយកទៅបញ្ចាំនៅម្ដុំ
ឃ្លាំងរំសេវ ។ ក្រោយពីដឹងថា មិត្ដភ័ក្ដិ របស់ខ្លួន យកម៉ូតូទៅបញ្ចាំហើយនោះជន រងគ្រោះ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បានយកលុយទៅលួសម៉ូតូមកវិញ ហើយ បន្ទាប់មក ក៏ដើរ
រកជនសង្ស័យបន្ដទៀត លុះនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែ មិថុនា ក៏ប្រទះឃើញជន
សង្ស័យរូបនេះ ស្ថិតនៅមុខ ផ្ទះសំណាក់រុងរឿង រួចហើយក៏ ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច
តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល
ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕


ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ