CamNews

ព័ត៌មានជាតិ 

មេប៉ុស្ដិ៍ទឹកថ្លា បាត់ផលប្រយោជន៍ យ៉ាងច្រើន ពេលអាជ្ញាធរ ចុះបោសសំអាត ភូមិ ត្រពាំងឈូក

ភ្នំពេញ ៖ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាតំបន់ អនាធិបតេយ្យ និងសំណង់មិន រៀបរយ ជាច្រើន ពោរពេញទៅដោយ មុខសញ្ញាប្រើប្រាស់ ចែកចាយ គ្រឿងញៀន និងបទល្មើស ជាច្រើននោះ ត្រូវបានគណៈបញ្ជាការ ឯកភាព ខណ្ឌសែនសុខ ដឹកនាំដោយអភិបាលរង លោក ជា ខេមា និងអធិការ នគរបាលខណ្ឌ លោក ម៉ក់ ហុង ចុះទៅ បោសសំអាត កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយ ឃាត់ខ្លួនមនុស្ស ១៨នាក់ ស្រី២នាក់ និងវត្ថុតាងជាច្រើន ដូចជា ដាវសាំម៉ូរ៉ៃ ព្រមទាំង សំបកទូរស័ព្ទជាច្រើន រយគ្រឿង ។

ជាមួយនឹងការ ចុះទៅបោសសំអាត តាមរយៈការធ្វើ រដ្ឋបាល ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខាងលើនេះ ត្រូវបានប្រភពព័ត៌មាន ពីមន្ដ្រី នគរបាល មួយចំនួន បានលួចបង្ហើប ឱ្យដឹងថា ប្រតិបត្ដិការនេះ គឺជាការ បំផ្លាញ ផលប្រយោជន៍ ជាច្រើន របស់នាយនគរបាល ប៉ុស្ដិ៍ទឹកថ្លា លោក ប៉ែន ថុល ដោយ សារតែពេលចុះ ធ្វើរដ្ឋបាលនោះ មិនមានវត្ដមាន លោក ប៉ែន ថុល នោះឡើយ ហើយ នគរបាល មូលដ្ឋានម្នាក់ ក៏មិនត្រូវ លោក ប៉ែន ថុល បញ្ជូនឱ្យទៅចូលរួមផងដែរ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល ខាងលើ បានលួចបង្ហើបទៀតថា កន្លងទៅបទល្មើស ជាច្រើន ក៏ដូចជាមុខ សញ្ញាគ្រឿងញៀន បានសម្ងំលាក់ខ្លួន ក្នុងភូមិត្រពាំងឈូក ហើយ សកម្មភាព ប្រើប្រាស់ ចែកចាយថ្នាំញៀន នៅតំបន់សំណង់ មិនរៀបរយនោះ បានកើត ឡើង ជារៀងរាល់ថ្ងៃ ហើយមិនត្រូវបាន បង្ក្រាបនោះឡើយ ព្រោះតែលោកមេប៉ុស្ដិ៍ ជាប់ពាក់ព័ន្ធ នឹងផលប្រយោជន៍ខាងលើនេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌ បានបើកប្រតិបត្ដិការចុះទៅ ធ្វើរដ្ឋបាលនៅ តំបន់តំបន់ត្រពាំងឈូក ដោយឃាត់ខ្លួនមនុស្ស ១៨នាក់ ស្រី ២នាក់ ព្រមទាំងវត្ថុតាង ជាច្រើនទៀត ដូចជា ដាវសាំម៉ូរ៉ៃ និងសំបកទូរស័ព្ទរាប់ រយសំបក ។

ប្រតិបត្ដិការ ចុះធ្វើរដ្ឋបាល នៅតំបន់ ស្មុគស្មាញ គឺភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោងប្រមាណ ៣ និង៣០នាទី រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នោះ ដឹកនាំដោយ អភិបាលរង ខណ្ឌសែនសុខ លោក ជា ខេមរា និងអធិការ នគរបាលខណ្ឌ លោក ម៉ក់ ហុង ព្រមទាំងកម្លាំង នគរបាល  និងមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀត ក្រោយពីទទួលបាន ការអនុញ្ញាត ផ្នែកផ្លូវច្បាប់ពីសំ ណាក់ព្រះរាជអាជ្ញា ព្រមទាំងអភិបាល រាជ ធានីភ្នំពេញ និងស្នងការនគរបាលរាជធានី ភ្នំពេញ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងថា ក្នុងប្រតិបត្ដិការចុះ ធ្វើរដ្ឋបាលទាំងថ្ងៃ នៅភូមិត្រពាំងឈូកខាង លើនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស ១៨ នាក់ក្នុងនោះស្រី២នាក់ ។

លោក ម៉ក់ ហុង បានបញ្ជាក់ទៀតថា កម្លាំងនគរបាល ក៏បានរឹបអូសដាវ សាំម៉ូរ៉ៃជាច្រើន ព្រមទាំងសំបកទូរស័ព្ទ រាប់រយសំបកទៀតផង ។ បច្ចុប្បន្ន មនុស្សទាំង១៨ នាក់ខាងលើនេះ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានឃុំខ្លួន និងរក្សាទុក ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News