CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ ស្វាគមន៍ចោរប្លន់ ពីរនាក់រង របួសធ្ងន់ ខណៈម្នាក់ ទៀតរត់គេចខ្លួន

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ក្នុងចំណោម បក្ខពួកទាំងបីនាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់វាយ
មួយដៃ មួយជើងរង របួសធ្ងន់ សន្លប់នៅនឹង កន្លែងកើតហេតុ ខណៈ ដែលជន សង្ស័យទាំងនេះ
កំពុងធ្វើសកម្មភាព ប្លន់ម៉ូតូពីបុរសម្នាក់ នៅ ពេលដែលកំពុងឈប់ម៉ូតូនៅមុខផ្ទះ កាលពី វេលា
ម៉ោងប្រមាណ ២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះ
ជនរងគ្រោះ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនសង្ស័យ
ម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាង
លើនេះ គេឮសំឡេងបុរសម្នាក់ ស្រែកថា ចោរៗ ពេលនោះប្រជាពលរដ្ឋ នៅក្បែរខាងពេល
កំពុងដេកនៅក្នុងផ្ទះ បាននាំគ្នាចេញមកព្រោងព្រាត ហើយជួយចាប់ក្រុមចោរទាំងនេះ បាន
ចំនួនពីរនាក់ រួចធ្វើសកម្មភាព វាយមួយដៃ មួយជើង សន្លប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

ក្រោយទទួលព័ត៌មានភ្លាមៗ អធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ លោកប៊ន សំអាត បាន
ដឹកនាំកម្លាំង សមត្ថកិច្ចទៅជួយ អន្ដរាគមន៍ ហើយយកជនសង្ស័យ ទាំងពីរ នាក់នោះ បញ្ជូន
ទៅមន្ទីរពេទ្យ ដើម្បីធ្វើការ សង្គ្រោះជាមុនសិន ។

ប្អូនស្រីជនរងគ្រោះ ឈ្មោះសំរិទ្ធ បញ្ញា អាយុ២៣ឆ្នាំ បាននិយាយថា នៅវេលាម៉ោង កើតហេតុ
ខាងលើនេះ បងប្រុសរបស់ខ្លួន ឈ្មោះសំរិទ្ធ សេរី អាយុ២៦ឆ្នាំ បានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌
ឈាមជ្រូក លាយទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AU-7474 ត្រឡប់មកពីដើរលេងវិញ
លុះដល់មុខផ្ទះ បានឈប់ម៉ូតូ ហើយស្រែកហៅខ្លួនឱ្យបើកទ្វារ ។

កញ្ញាសំរិទ្ធបញ្ញា បានបន្ដថា នៅពេល ដែលខ្លួនកំពុងរៀបចំបើកទ្វារ ឱ្យបងប្រុស នោះ ស្រាប់
តែឮសំឡេង បងប្រុស ស្រែកថា ចោរៗ បង្កឱ្យមានការភ្ញាក់ ផ្អើលពីប្រជាពល រដ្ឋ នៅក្បែរ
ខាង ហើយពេលបើក ទ្វារចេញ មក ឃើញបងប្រុសរបស់ខ្លួន កំពុងវាយប្រតាយប្រតប់ជា
មួយក្រុមចោរ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យដែលសន្លប់នៅនឹងកន្លែងកើតហេតុ ឈ្មោះសួន
លីន ស្នាក់នៅម្ដុំផ្លូវសឡា ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ម្នាក់ទៀត ឈ្មោះសួន សិលា
អាយុ២៣ឆ្នាំ មុខរបរជា កម្មករ រីឯជនសង្ស័យម្នាក់ទៀត ដែលកំពុង រត់គេចខ្លួន ឈ្មោះសេរីវុធ
អាយុ២៨ឆ្នាំ ពួក គេស្នាក់នៅក្នុង ភូមិត្រញំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។

លោកប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រោយពី ទទួលព័ត៌
មានភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាល ចុះទៅជួយអន្ដរា គមន៍ទាំងយប់ តាមការណែនាំ
របស់ លោកស្នងការ ហើយនាំយកជនសង្ស័យទាំង ពីរនាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាក
ព្យាបាលសិន រួចហើយ ទើបសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

សមត្ថកិច្ចបានលួចបង្ហើបថា ជនសង្ស័យ ទាំង៣នាក់ ដែលជិះម៉ូតូអាយខុន ពណ៌លឿង ជាមុខ
សញ្ញា ធ្លាប់ធ្វើសកម្មភាព ប្លន់នារីម្នាក់នៅខណ្ឌសែនសុខ កាលពីពេលកន្លងទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ