CamNews

ព័ត៌មានជាតិ 

ស្រឡាញ់បង ខ្លាំងពេក សុខចិត្តលួច ទ្រព្យសម្បត្តិ ក្នុងផ្ទះយក ទៅចាយវាយ

បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរ មនុស្ស និងការពារអនីតិជន
ខេត្ត បានធ្វើការឃាត់ខ្លួន យុវជន ម្នាក់ តាមពាក្យបណ្តឹង របស់អាណា ព្យាបាល ជនរងគ្រោះ
កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៣ នៅការិយាល័យជំនាញ
ពីបទរំលោភទំនុកចិត្ត និងនាំមនុស្ស ចេញពី ផ្ទះមិនស្របច្បាប់ ដែលបានប្រព្រឹត្ត កាលពី ម៉ោង
៩ព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៣កន្លងទៅ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅ
តុលាការ ខេត្តដើម្បី ចាត់ ការបន្តតាមច្បាប់។

លោកវរសេនីយ៍ទោ កុយ ហៀង នាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស និង ការពារ
អនីតិជនខេត្ត បានឲ្យដឹងថា ជន សង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ ឡុង គីហេង
ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ នៅវិទ្យាល័យព្រះមុនីវង្ស បាត់ដំបង ស្នាក់នៅ
ផ្ទះជួល ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះ មានអាយុ១៧ឆ្នាំ
ភេទស្រី មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

តាមពាក្យបណ្តឹង របស់អាណាព្យាបាល របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា
ជនសង្ស័យ បានទំនាក់ទំនង ជាមួយ កូនស្រីរបស់គាត់ ជាយូរមកហើយ លុះដល់ថ្ងៃទី១៥
ខែ មិថុនានេះ ជនសង្ស័យបាននាំកូនស្រី ចេញពីផ្ទះបាត់គ្មានដំណឹង ដោយយកសម្ភារៈ ទៅ
ជាមួយមាន លុយចំនួន៣.០០០ដុល្លារ កុំព្យូទ័រយួរដៃ ១គ្រឿង អាយផេត១គ្រឿង ។ ក្រោយ
ពីទទួលដំណឹងថា សម្ភារៈទាំងនេះ ជនសង្ស័យ បានយកទៅបញ្ចាំគេអស់ហើយ ឯលុយ
៣.០០០ដុល្លារ ក៏បានចាយ អស់ដែរ នៅសល់តែ ៦០០ដុល្លារប្រគល់ឲ្យវិញ។ ក្រោយពីបាន
ទទួលពាក្យ បណ្តឹងហើយ សមត្ថកិច្ចបាន ចុះទៅធ្វើការ នាំខ្លួនជន សង្ស័យមកសាកសួរ រួច
ធ្វើការឃាត់ខ្លួន នៅការិយាល័យ ជំនាញតែម្តង។ ចំណែកជនរងគ្រោះ ដែលចេញបាត់ពីផ្ទះ
នោះ បច្ចុប្បន្នក៏ពុំទាន់ត្រឡប់មកផ្ទះដែរ ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយគ្នា ជាយូរឆ្នាំ
មកហើយ លុះដល់ថ្ងៃទី១៥ខែមិថុនា កន្លងទៅនេះ នាងបានយកសម្ភារៈ និងលុយមួយចំនួន
មកឲ្យខ្លួនខ្ចីប្រើ និងចាយពិត ប្រាកដមែន។ តែពេល នេះខ្លួនមិនដឹងថា នាងគេចទៅទីណា
ទេ ។

បើតាមសំដី របស់អាណាព្យាបាល ជនរងគ្រោះ ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា ករណីនេះ
គាត់បានសំណូមពរឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នការិយាល័យ ជំនាញបានទទួលបញ្ជា ពីស្នងការនគរបាល ខេត្តលោក ស ថេត ឲ្យ
កសាងសំណុំរឿង បញ្ជូនខ្លួនជន សង្ស័យទៅតុលាការខេត្ត នៅរសៀល ថ្ងៃទី២១ ខែមិថុនា
នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ