CamNews

ព័ត៌មានជាតិ 

ឡង់​គ្រីស័របុក​រះ​ម៉ូតូ​ជិត ១០​គ្រឿងនៅ​មុខ​គ្លីនិក​គឹម​សុង ស្លាប់​ស្ដ្រី​​វៀត​ណាម​ម្នាក់ (មានវីដេអូ)

ភ្នំពេញ ៖ រថយន្ដឡង់គ្រីស័រ ១គ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរ  ម្នាក់ផ្សេងទៀត
កាលពីវេលា ម៉ោង ៣ និង ២០នាទីរសៀលថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៣ នេះ បានបុករះម៉ូតូ
ជិត ១០គ្រឿង បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង ក្នុងនោះ  មានម៉ូតូរ៉ឺម៉កលក់ប្រហិត ១គ្រឿង
ផងដែរ ព្រមទាំងបណ្ដាលឱ្យម្ចាស់ម៉ូតូលក់ប្រហិត ស្ដ្រីជនជាតិវៀតណាម ស្លាប់ភ្លាមៗនៅ កន្លែង
កើតហេតុ ។

យោងតាមសេចក្ដីរាយការណ៍ ពីសាក្សី ដែលឈរមើល គ្រោះថ្នាក់ចរាចរនេះបានឱ្យ ដឹងថា មុន
ពេលកើតហេតុរថយន្ដឡង់គ្រី ស័រ ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2L-2795 ធ្វើដំណើរ
ពីលិចទៅកើត តាមបណ្ដោយផ្លូវ ១៣៨ ក្នុងសង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក បើកបរដោយ
បុរស ម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ លុះ ពេលធ្វើដំណើរ មកដល់មុខពហុព្យាបាល ឯកជន
យីហោ គឹមសុង និងទល់មុខក្លឹប ស្នូកឃ័រ ស្រាប់តែរថយន្ដ ជ្រុលទៅបុកម៉ូតូ ដែលកំពុងចតនៅមុខ
ក្លឹបបណ្ដាលឱ្យខូច ខាតទាំងស្រុង ។

សាក្សីនៅកន្លែងកើត ហេតុបានបន្ដទៀតថា ពេលនោះរថយន្ដ បាន បង្កើនល្បឿន ជ្រុលទៅបុកម៉ូតូ
រ៉ឺម៉ក ដឹកប្រហិត ១គ្រឿង ដែលនៅពីមុខ ហើយ បន្ដទៅបុកដើមឈើ ១ដើម នៅក្បែរនោះផងដែរ។
បើតាមសាក្សីគ្រោះថ្នាក់ចរាចរនេះ បានសម្លាប់ស្ដ្រីជនជាតិវៀតណាមម្នាក់ ជាអ្នកលក់ប្រហិតមាន
ឈ្មោះ វិន ធីង៉ុក ។

ប្រភពព័ត៌មានពីសាក្សី ក្រោយបង្ក គ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យមានមនុស្ស ស្លាប់ និងម៉ូតូចំនួន ៧
គ្រឿង រងការខូចខាតទាំងស្រុងរួចមក ស្រាប់តែប្រុងបើកគេចខ្លួន ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋឡោម
ព័ទ្ធ និងឃាត់ខ្លួនអ្នកបើកបររូបនេះ ប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង ។

នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែង តាមទូរស័ព្ទថា
ក្រោយកើតហេតុកម្លាំង នគរបាលចរាចរ រាជធានី ភ្នំពេញ និងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះ
ទៅជួយអន្ដរា គមន៍ភ្លាមៗ និងតាមរយៈការជួយពីប្រជា ពលរដ្ឋ ទើបឃាត់ខ្លួនអ្នកបើករថយន្ដបង្ក
ហេតុរូបនេះយកទៅសួរនាំបន្ដទៀត ។

បើតាមលោក ប៉ែន ឃុន គ្រោះថ្នាក់ ចរាចរខាងលើនេះ មិនទាន់ដឹងមូលហេតុ ពិតប្រាកនៅឡើយ
ទេ រង់ចាំការសាកសួរ អ្នកបើករថយន្ដបន្ដទៀត ហើយគ្រោះថ្នាក់ ចរាចរខាងលើ បណ្ដាលឱ្យស្ដ្រី
ជនជាតិវៀត ណាមម្នាក់ស្លាប់ និងម៉ូតូចំនួន ៧គ្រឿងរង ការខូចខាតទាំងស្រុង ព្រមទាំងបាក់ដើម
ឈើ១ដើមទៀត នៅក្បែរនោះ ។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា អ្នកបើករថយន្តរូបនេះ មានឈ្មោះ ស្រេង តារា អាយុ
៤១ឆ្នាំ ជាមន្រ្តីយោធាពាក់ស័ក្តិ២ នៅទីបញ្ជា ការដ្ឋាន កងទ័ពជើងគោក ហើយក្រោយកើតហេតុ
ជននេះត្រូវបាន នាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ