CamNews

ទេសចរណ៍ 

អាថ៌កំបាំងនៃផុសអគារព្យ៉ាណូ និងវីយ៉ូឡុង យក្សដ៏ធំមហិមា ចម្លែក និងធំបំផុតលើលោក (មានវីដេអូ)

សំណងអគារព្យ៉ាណូយក្សដ៏ចម្លែក និងធំមហិមា នៅលើលោក ត្រូវបានកសាងឡើងនៅក្នុងទីក្រុង
Huainan ប្រទេសចិន។ អគារព្យ៉ាណូយក្ស ដ៏អស្ចារ្យ និង មិនគួរឱ្យជឿនេះ  ត្រូវបានរចនាម៉ូដឡើង 
ដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Hefei  នៅក្នុងទីក្រុង Huainan  ដើម្បី  ពីភាពរីកចម្រើននៅក្នុង
ទីក្រុងនេះ។

អគារព្យ៉ាណូ និងវីយ៉ូឡុង យក្សដ៏ស្រស់ស្អាតនេះ គឺជាអគារដ៏ចម្លែក  ដែលមានទំហំធំជាងគេនៅ 
លើពិភពលោក ដែលមានបំពាក់ដោយជណ្តើរយន្ត មានបន្ទប់ប្រជុំ និង មានទទួលរៀបចំពិធីរៀប
អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ទៀតជាច្រើន។

ជាពិសេស  នៅពេលថ្ងៃភ្ញៀវទេសចរ  អាចទស្សនា នូវទស្សនីយភាព ដ៏ស្រស់ស្អាត  ជាមួយនឹង
ស្រមោលអគារព្យ៉ាណូ និងវីយ៉ូឡុង យក្ស ដ៏ធំ និងទាក់ទាញបំផុត និងនៅពេលរាត្រីភ្ញៀវទេសចរ
គយគន់មើលសម្រស់ដ៏ស្រស់ត្រកាល ជាមួយនឹងការលម្អ និងតុបតែងភ្លើងពណ៌ព័ទ្ធលើលើអគារ
ព្យ៉ាណូ និងវីយ៉ូឡុង ដែលបង្កើតបានជាទិដ្ឋភាពមួយដ៏រ៉ូម៉ែនទិច នៅពេលរាត្រី៕

សូមទស្សនា វីដេអូ ខាងក្រោម

 



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ indulgd 


Tags: Travel Piano House in Huainan City China