CamNews

តារា 

HyunA បង្ហាញសម្រស់ ដ៏ទាក់ទាញបែបថ្មី សំរាប់ ELLE និង Vogue Girl (មានវីដេអូ)

HyunA តារាចំរៀង KPOP សមាជិកក្រុម 4Minute ជាតារាស្រីមានរូបរាង ស្អាតសិចស៊ី អស្ចារ្យតែង តែធ្វើអោយ ទស្សនិកជន ចាប់អារម្មណ៍នោះ ថ្មីៗនេះនាង ត្រូវបានទស្សនាវដ្ដី ELLE និង Vogue អញ្ជើញអោយ ចូលរួមថតរូប ផ្សាយក្នុងលេខថ្មី ។



HyunA ពាក់ខោអាវ កីឡាដ៏ស្រស់ស្អាត បែបខើចក្រោម ដែលបង្ហាញពី ជើងដ៏ស្រលូន និងសិចស៊ី របស់នាង សំរាប់ទស្សនាវដ្ដី Vogue Girl ។ ជាមួយនិង រូបរាងដ៏ស្រស់ស្អាត និងភាពឡូយឆាយ របស់នាងនោះ បោះទោះបីជា នាងតែងខ្លួនរបៀប Tomboy ក៏នៅតែស្អាតដែរ ។



សំរាប់ទស្សនាវដ្ដី ELLE វិញ HyunA ប្តូរស្ទីល បែបមកជា សំលៀកបំពាក់ ធម្មតាប្រចាំថ្ងៃវិញ តែក៏ នៅតែបង្ហាញ ពីភាពសិចស៊ី របស់នាងដែរ ។ ទស្សនិកជន អាចទស្សនាវីដេអូ របស់នាងនៅខាង ក្រោមនេះ ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: star kpop singer hyuna 4minute vogue elle