CamNews

ព័ត៌មានជាតិ 

ជួលឌុប យកទៅប្លន់ មិនបានសម្រេច ត្រូវជាប់ខ្នោះ នគរបាល

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ សហការ ជាមួយនគរបាល មូលដ្ឋានឃាត់
ខ្លួន បានភ្លាមៗ បន្ទាប់ ជនសង្ស័យ បានជួលជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុបត្រឡប់ត្រឡិន បំរុង
ធ្វើសកម្មភាព ប្លន់ ប៉ុន្តែមិន បាន សម្រេច ដោយសារជនរងគ្រោះ ក្រឡេកមើលឃើញទាន់ ក៏
ស្រែកឆោឡោ ឡើងធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់គេច ប៉ុន្តែត្រូវបានជនរងគ្រោះរត់ដេញ
តាមពីក្រោយ ទើបដឹងដល់ នគរបាលមកជួយ អន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗតែ
ម្តងទៅ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២
ស្ថិតនៅក្នុងភូមិព្រៃចាស់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មាន ពីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី ស្រ៊ុន ភេទប្រុស អាយុ
៣៨ឆ្នាំមានមុខ របរជាអ្នករត់ម៉ូតូឌុបរស់នៅភូមិវិហាសួគ៌ខាងជើង ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពប្លន់មិនបានសម្រេចនោះម៉ាកសេ១២៥ ពណ៌
ខ្មៅ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខកណ្តាល 1L-9478 ។ ចំណែកឯជនសង្ស័យវិញ មានឈ្មោះ
ផាន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជាងមានមុខរបរមិនពិត ប្រាកដនិងរស់ នៅមិនពិតប្រាកដ
ពេលឃាត់ខ្លួន បាននគរបាលធ្វើការ ឆែកឆេរដកហូត បានវត្ថុតាងកូន កាំបិតចិត្តផ្លែឈើ ចុងស្រួច
២ដើម ។

បើយោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ ប្រាប់នគរបាលវិញ បានឲ្យដឹងថា កាលពីថ្ងៃទី១០
ខែធ្នូ ឆ្នាំ២០១២ ជនសង្ស័យបានជិះ មកពីខេត្តក្នុងគោល បំណងចូលមក ក្នុងរាជធានីភ្នំពេញ លុះ
មកដល់វិហារសួគ៌ក៏ស្នាក់នៅផ្ទះ សំណាក់ភូមិវិហារសួគ៌ខាងជើងលុះដល់ថ្ងៃទី១១ខែឆ្នាំដដែល ក៏
ដើរទៅទិញកូនកំាបិត ចិតបន្លែ២ដើម ហើយក៏បានមកជួលម៉ូតូឌុប របស់ជនរងគ្រោះជិះទៅក្រុម
ហ៊ុន7NG ក្នុងតម្លៃ៥០០០រៀល លុះដល់ទៅដល់រោងចក្រទី១ ក្នុងក្រុមហ៊ុន7NG ក៏បានឲ្យជនរង
គ្រោះឌុបបន្តទៅគល់ស្ពាន ព្រែកតាមាក់ លុះទៅដល់ជនសង្ស័យក៏បានឲ្យជន រងគ្រោះឌុបបន្តទៅ
បាក់ខែង ដោយថែមលុយឲ្យ៣០០០រៀល ពេលទៅដល់ បំរុងធ្វើសកម្មភាពប្លន់ ប៉ុន្តែដោយសារ
តែមាន អ្នកដំណើរទៅមកច្រើនពេក ក៏បានឲ្យជនរងគ្រោះឌុបគេត្រឡប់ ទៅក្រុមហ៊ុន7NGវិញ លុះ
ទៅដល់ ក៏ បំរុងធ្វើសកម្មភាពប្លន់ម្តងទៀត ប៉ុន្តែពេលនោះជនរង គ្រោះក្រឡេកមើល ឃើញទាន់
ដោយជនសង្ស័យ បញ្ចេញកូនកាំបិត ពេលនោះជនរងគ្រោះក៏ស្រែកឲ្យអ្នកដំណើរជួយអន្តរាគមន៍
ភ្លាមៗនោះធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោហើយរត់គេចខ្លួន ប៉ុន្តែរត់មិនរួចដោយជនរងគ្រោះរត់តាម
ពីក្រោយ ស្រែកចោរៗភ្លាមៗនោះនគរបាលមូលដ្ឋាន ក៏បានជួយអន្តរាគមន៍ដេញ តាមចាប់ខ្លួនជន
សង្ស័យបានតែម្តងទៅ ។ ជនសង្ស័យបន្ទាប់ ពីនគរបាលឃាត់ខ្លួនបានធ្វើការឆែកឆេរដកហូតបាន
វត្ថុតាង ជាប់នៅនឹងខ្លួន គឺកូនកាំបិតពីរដើម រួចកសាងសំណុំ រឿងបញ្ជូន ទៅកាន់ស្នងការដ្ឋានខេត្ត
ដើម្បីចាត់ការបន្ត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ