CamNews

ព័ត៌មានជាតិ 

ឪពុកក្មេក ឧកញ៉ាបណ្ឌិត លីវ ម៉ូវ ទទួលមរណភាព ដោយជរាពាធ

ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត លីវ ម៉ូវ និងភរិយា ព្រមទាំងបុត្រ បានជួប ទុក្ខសោកសង្រេងយ៉ាងក្រៀមក្រំ ដោយសារ ឧបាសក ហូ ម៉ាន់ ត្រូវជាឪពុកក្មេក ឪពុក និង ជាជីតា បានទទួលអនិច្ចកម្ម នៅវេលាម៉ោង ២ និង៤៥នាទី រសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៥ ដោយជរាពាធ ក្នុងជន្មាយុ ៨៧ឆ្នាំ។

សពឧបាសក ហូ ម៉ាន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៩៧ ផ្លូវ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា តទៅ។ សពឧបាសក ហូ ម៉ាន់ នឹងត្រូវដង្ហែចេញពីគេហដ្ឋានឆ្ពោះទៅកាន់វត្តពោធិព្រឹក្ស ហៅវត្ត ខ្ទរជាប់សាកលវិទ្យាល័យកសិកម្ម សង្កាត់ព្រែលាប ខណ្ឌជ្រោយចង្វានៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០១៥។

បើតាមក្រុមគ្រួសារសព បានបញ្ជាក់ថា ពិធីបុណ្យ ៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសមគ្គផលកុសលផលបុណ្យជូនវិញ្ញាណ ក្ខន្ធឧបាសក ហូ ម៉ាន់ នឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍័ ទី១៨ ខែមិថុនា ឆ្នាំ២០១៥។

ក្រុមគ្រួសារសព ក៏បានគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមពិធីបុណ្យសពតាមប្រពៃណីនៅគេហ ដ្ឋាន ដែលមានអាស័យដ្ឋានដូចខាងលើ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP