CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌដូនពេញ ចុះរឹបអូស ឧបករណ៍ស៊ីហ្សា

ភ្នំពេញ ៖ ក្រោយពីប្រមុខ នៃរាជរដ្ឋាភិបាល ចេញបទបញ្ជា ឱ្យអាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចុះរឹប អូសឧបករណ៍ស៊ីហ្សា នៅតាមបណ្ដាហាង និងក្លឹបនានា និងតាម រយៈសេចក្ដីជូនដំណឹង ឱ្យបញ្ឈប់រាល់ សកម្ម ភាពពាក់ព័ន្ធ និងការប្រើប្រាស់ ស៊ីហ្សា ខណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំ ដោយលោក សុខ សម្បត្ដិ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ចេញប្រតិ បត្ដិការចុះរឹបអូសឧបករណ៍ទាំងនេះ នៅក្នុងទឹកដីរបស់ខ្លួន ។

ប្រតិបត្ដិការ ចុះរឹបអូសឧបករណ៍ស៊ីហ្សា នៅក្នុងទឹកដីខណ្ឌដូនពេញ ខាងលើនេះ ក្រោយពីមានកិច្ចប្រជុំរបស់ គណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រោមវត្ដមានលោកសុខ សម្បត្ដិ លោក ឈឹម ឌីណា អភិបាលរងខណ្ឌ លោកហ៊ុន សុធី អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថ និងមន្ដ្រីពាក់ ព័ន្ធមួយចំនួនទៀត ។

មន្ដ្រីសាលាខណ្ឌដូនពេញ បាននិយាយថា ទីតាំងដែលបើកឱ្យមានការប្រើប្រាស់ស៊ីហ្សា មាន២០កន្លែង នៅក្នុងទឹកដី ខណ្ឌដូនពេញ ដែលត្រូវចុះរឹបអូស នារសៀលថ្ងៃនេះ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news