CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនជនជាតិកូរ៉េ ក្រោយយកកាំបិត ប៉័ងតោកាប់ បុរសម្នាក់រងរបួស

ភ្នំពេញ ៖ បុរសជនជាតិ កូរ៉េម្នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌ សែនសុខ ឃាត់ខ្លួន នៅ
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ នេះ ក្រោយពីទទួលពាក្យ បណ្ដឹងរបស់ជនរង គ្រោះ ដោយ
ចោទប្រកាន់ ជនបង្ករូបនេះ បានយកកាំបិតប៉័ងតោ កាប់មកលើខ្លួន នៅ ចំណុចរោងចក្រអ
អ៊ិចភី ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះណូ ម៉ាវមុក ភេទប្រុស អាយុ
៥៣ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅក្នុងរោង ចក្រកាត់ដេរ សេហាន់ តាមបណ្ដោយ ផ្លូវវ៉េងស្រេង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាបគ្គលិក របស់ក្រុមហ៊ុនខាងលើនេះ ។ ដោយ
ឡែកជនរងគ្រោះ ឈ្មោះហៀ វ៉កបឹម ភេទប្រុស អាយុ៥៣ឆ្នាំស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ៥៩៤
សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរជាអនុប្រធានរោងចក្រកាត់ដេរ អអ៊ិចភី ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ រោងចក្រ ដែលជនបង្កធ្វើការត្រូវបានផ្ទេរ ទាំងឃ្លាំង
ទាំងសម្ភារៈ កម្មករ ទាំងអស់មក ឱ្យរោងចក្ររបស់ជនរងគ្រោះ តាំងពីខែមេសា ឆ្នាំ២០១៣ ។
រួចហើយជនរងគ្រោះ ក៏បានប្ដូរយីហោ រោងចក្រខាងលើ ដោយជនសង្ស័យ ដែលមានតួនាទី
ជាអ្នកមើលការខុសត្រូវក្នុង រោងចក្ររបស់ខ្លួន ត្រូវបានជនរងគ្រោះឱ្យ ឈប់បម្រើការងារនិង
ស្នាក់នៅ តម្រូវឱ្យទៅរកការងារធ្វើនិង ស្នាក់នៅកន្លែងផ្សេង ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយសារតែជនរងគ្រោះប្រាប់ឱ្យឈប់ស្នាក់នៅ ហើយទៅកន្លែង
ផ្សេងនោះ ជនសង្ស័យរូបនេះ ក៏មានគំនុំសងសឹក ហើយនៅថ្ងៃ កើតហេតុនេះ បានយកកាំ
បិតប៉័ងតោ ទៅកាប់ជន រងគ្រោះ បណ្ដាលឱ្យរងរបួសតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល
ខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ