CamNews

ព័ត៌មានជាតិ 

មានសំណាង បានប្រពន្ធដល់ពីរ តែអន់បំផុត មកលោតទឹក សម្លាប់ខ្លួន ដោយសារគ្មាន សមត្ថភាពចិញ្ចឹម

ភ្នំពេញ ៖ ពាក្យចាស់ តែង ពោលថា "បើចង់សុខ ឲ្យយកប្រពន្ឋមួយ បើចង់ព្រួយ ឲ្យយកប្រពន្ធ
ពីរ បើចង់អត់ អីស៊ីឲ្យយកប្រពន្ឋបី ហើយបើចង់ដេកដី ឲ្យយក ប្រពន្ឋបួន " ។ ដែលចាស់ៗតែង
ទូន្មានដល់ មនុស្សប្រុសគ្រប់ៗរូប ត្រូវ ចងចាំ និងត្រូវចៀសវាងយក ទុក្ខមកដាក់ខ្លួន ។

ជាក់ស្តែងបុរសម្នាក់នេះ បានដើរឡើងលើស្ពាន ព្រះមុនីវង្សថ្មី ទាំងទឹកមុខក្រៀមក្រំ បង្កប់ទៅ
ដោយទុក្ខព្រួយរាប់ រយ ជំពូក ដែលមិនអាចដោះស្រាយចេញ ដោយរូបគេបានមកឈររេរានៅ
លើស្ពានហាក់មានបំណងនឹងលោតចុះ ក្នុងទឹកទន្លេធ្វើអត្តឃាតខ្លួនឯង ដើម្បីបញ្ចប់ការគិត បញ្ចប់
ការទទួលខុសត្រូវ ដែល ខ្លួនបានសាងឡើង ។ ប៉ុន្តែ សំណាង ល្អ ការប៉ុនប៉ងធ្វើបែបនេះ មិនបាន
សម្រេច ព្រោះសមត្ថកិច្ចមូលដ្ឋានជួយឃាត់ទាន់ពេលវេលា។

ហេតុការណ៍ នេះធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ២៣ និង ៤០ នាទីយប់ ថ្ងៃទី ០២
ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា មនុស្សប្រុសដែលយក ការស្លាប់មកដោះស្រាយ បញ្ហាដែល
ខ្លួនសាងនោះ ឈ្មោះ ឈុន ដាឡិច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំ
ការមន ។

សមត្ថកិច្ច មូលដ្ឋានបានបន្តថា មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះ បានដើរពីផ្លូវ
ព្រះមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្សថ្មី ដើរដោយទឹក មុខស្រងូច ស្រងាត់ ខណៈឡើងដល់
ពាក់កណ្តាលស្ពាន ក៏បានឈប់មួយសន្ទុះ រួចក៏ បានលើកជើងឡើងបង្កាន់ដៃ ស្ពានបម្រុង
លោតទឹក
សម្លាប់ ខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ច ដែលកំពុងឈរជើងនៅស្ពាននោះជួយឃាត់ទាន់ពេល
វេលា និងបាននាំខ្លួនរូបគេ យកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីធ្វើការ
សាកសួរពីមូល ហេតុ ដែលរូបគេគិតខ្លី មកលោតទឹកធ្វើអត្តឃាតខ្លួនឯងបែបនេះ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឈុន ដាឡិច បានទឹកភ្នែក និងលាយឡំដោយសំដីអួលដើម ក
មកបិទបាំងភាព កំសោយរបស់ខ្លួន ប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលខ្លួន គេគិតចង់សម្លាប់
ខ្លួននេះ ព្រោះតែសព្វថ្ងៃបញ្ហានៅក្នុងគ្រួសាររបស់គេតែងតែមិនចុះសម្រុងគ្នាសោះ ជាពិសេស
ខ្លួនគ្មាន សមត្ថភាពក្នុងការចិញ្ចឹម បីបាច់ប្រពន្ធចុង និងតូចចិត្ត ដែលប្រពន្ធដើមសុំលែងលះគ្នា
ទើបបានជាខ្លួន ពិបាកមិនដឹងថា ត្រូវដោះស្រាយយ៉ាងណាមានតែមកសម្រេចផ្តាច់សង្ខានៅ
លើស្ពាន ព្រះមុនីវង្សថ្មីនេះតែម្តងទៅ។

បច្ចុប្បន្នបុរសរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការ អប់រំណែនាំ ឈប់ឲ្យរូបគេ គិតខ្លីបែបនេះទៀត
ដោយផ្តល់គំនិតល្អៗ ឲ្យខិតខំប្រឹងប្រែងរកស៊ីទៅ តាមសមត្ថភាពក្នុង ការចិញ្ចឹមខ្លួនឯង និង
ប្រពន្ឋកូនតទៅទៀត ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ