CamNews

ព័ត៌មានជាតិ 

នគរបាលចរាចរ បើកប្រតិបត្តិការ ចាប់អ្នកបើកម៉ូតូ មិនគោរពច្បាប់ ចរាចរណ៍ តែត្រឹមអប់រំ មិនផាកពិន័យ

ភ្នំពេញ៖ អ្នកធ្វើដំណើរតាមម៉ូតូ ទាំងសិស្សសាលា អ្នកធ្វើការ និងប្រជាពលរដ្ឋ ជាច្រើននាក់ ត្រូវ បានកម្លាំង នគរបាលចរាចរ បើកប្រតិបត្តិការ ស្ទះឃាត់ពួកគាត់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នេះ ស្ថិតនៅមុខ អគ្គនាយកដ្ឋានពន្ធដារ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលអ្នក បើកម៉ូតូ ទាំងនោះ មិនបានគោរពច្បាប់ ចរាចរណ៍ជើងគោក ភាគច្រើន គឺបើកម៉ូតូ បញ្ច្រាសរនាំងដែកចែក ទ្រូងផ្លូវតែម្តង ។

មន្រ្តីនគរបាល ចរាចរ ជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ដើម្បីបង្កើនការយល់ដឹងកាន់ តែខ្លាំង ចំពោះអ្នកធ្វើដំណើរតាមផ្លូវ ឲ្យយល់ពីច្បាប់ ចរាចរណ៍ជើងគោកនោះ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានស្ទាក់ចាប់អ្នកបើកម៉ូតូទាំងនេះ ដែលភាគច្រើន បានធ្វើដំណើរ បញ្ច្រាសរនាំងដែកចែកទ្រូងផ្លូវតែម្តង ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាលចរាចរ បានបញ្ជាក់ថា សម្រាប់ការស្ទាក់ចាប់ម៉ូតូ ទាំងនេះ គឺកម្លាំង នគរបាល របស់លោក មិនធ្វើការផាកពិន័យ ជាទឹកប្រាក់នោះឡើយ ពោលត្រឹមធ្វើការអប់រំ តែ ប៉ុណ្ណោះ ។

មន្រ្តីនគរបាលចរាចរ បានបន្តទៀតថា កម្លាំងនគរបាល បានឃាត់អ្នកបើកម៉ូតូខ្លះ ដោយទុករហូត ដល់មួយម៉ោង ខ្លះជាង១ម៉ោង និងជិត២ម៉ោង ដើម្បីធ្វើការអប់រំពួកគេ កុំឲ្យធ្វើដំណើរ ខុសច្បាប់ ចរាចរណ៍ លើកក្រោយទៀត ។

ជាមួយគ្នានេះ ខាងមន្រ្តីនគរបាល ចរាចរ បានអប់រំ អ្នកធ្វើដំណើរទាំងនេះឲ្យទៅរៀនសូត្រ អំពីច្បាប់ ចរាចរណ៍ ជើងគោក ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែល បាននិងកំពុងមានការកើនឡើងគួរឲ្យ មានការព្រួយបារម្ភនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News