CamNews

ព័ត៌មានជាតិ 

ផឹកស៊ីស្រវឹង បោកកែវ នៅក្នុងហាង ចេញមកវិញ វាយអ្នកធ្វើ ដំណើរតាមផ្លូវ និងនគរបាលម្នាក់

ភ្នំពេញ ៖ ជនបង្កមួយក្រុម ដែលគេមិន ស្គាល់អត្ដសញ្ញាណ បានបង្កការអុកឡុក បោកកែវនៅក្នុងហាង ផឹកស៊ីយីហោ សុខ ស៊ី នួន ២ ស្ថិតនៅផ្លូវលេខ ១៣៦ កែវផ្លូវ លេខ ១៩ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ រួចហើយជនបង្កទាំងនេះបានចេញ មកក្រៅវាយអ្នកធ្វើដំណើរតាមផ្លូវ ២នាក់ និងមន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ ម្នាក់ បណ្ដាលឱ្យរងរបួសមុនពេលដែលពួក គេបានគេចខ្លួនដោយសុវត្ថិភាព ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយ ថា ក្រុមបង្កខាងលើបានបោកកែវនៅក្នុង ហាងសុខ ស៊ីនួន ២ ក្រោយពីផឹកស៊ីស្រវឹង និងវាយអ្នកដំណើរតាមផ្លូវ ព្រមទាំងមន្ដ្រី នគរបាល ដែលចូលទៅជួយអន្ដរាគមន៍ នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណ ១១ និង៣០នាទីយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅចំណុច ហាងផឹកស៊ីខាងលើ ។

បើតាមសាក្សី និងអ្នកបម្រើការងារនៅ ក្នុងហាងផឹកស៊ីមួយនេះ បាននិយាយថា មុន ពេលកើតហេតុ ជន បង្ក ៥ ទៅ៦នាក់ បាន នាំគ្នាទៅផឹកស៊ីនៅក្នុងហាង លុះពេលពួក គេផឹកស្រវឹង ស្រាប់តែបង្ករឿងដោយ បោកកែវនៅលើតុ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយជនបង្កទាំងនេះបានស្រែកជេរ គេឯងពេញ ដងផ្លូវ ។ ពេលនោះជនបង្ក ២ នាក់ បានដើរចេញពីក្នុងហាងទៅឈរនោម តាមផ្លូវ គាប់ជួនមានយុវជន ម្នាក់បើកម៉ូតូ មកដល់ចំណុចកើតហេតុ ក៏ត្រូវជនបង្កខាង លើស្ទាក់ម៉ូតូ ហើយវាយដោយចោទប្រកាន់ ថា បើកម៉ូតូបុកពួកគេ ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា នៅពេលដែលជនបង្កទាំងនោះ បានវាយ យុវជនរងគ្រោះ ក៏លេច មុខមន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញម្នាក់ ស្លៀកពាក់ស៊ី វិល ចេញមកជួយអន្ដរាគមន៍ស្រាប់តែក្រុម ប្រមឹកទាំងនោះ បាននាំគ្នាវាយមន្ដ្រីនគរ បាល ទើបកាន់តែបង្កឱ្យមានការភ្ញាក់ផ្អើល រហូតដល់ពួកគេនាំគ្នា គេចខ្លួនដោយសុវត្ថិភាព ។ ក្រោយកើតហេតុទើបមានសមត្ថ កិច្ចមូលដ្ឋាន ៣ទៅ៤នាក់ ចុះទៅសួរនាំពី ដំណើររឿង ប៉ុន្ដែ ជនបង្កខាងលើដែលរត់ គេចខ្លួននោះគ្មាននរណាម្នាក់ ស្គាល់ពីអត្ដ សញ្ញាណឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news