ភ្នំពេញ៖ លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ កម្ពុជា មិនទាន់មានករណីជំងឺផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា (MERS) នោះទេ ហើយក្រសួងសុ ខាភិបាល ក៏កំពុងតាមដាន និងពង្រឹងប្រព័ន្ធតាមដានជំងឺនេះផងដែរ នៅតាមព្រលានយន្តហោះ ទីកន្លែងឆ្លងកាត់របស់អ្នកដំណើរ។
ជំងឺផ្លូវដង្ហើមមជ្ឈមបូព៌ា បាននិងកំពុងរីករាលយ៉ាងខ្លាំង និងគួរឲ្យបារម្ភនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក លី សុវណ្ណា បានបញ្ជាក់ថា រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីជំងឺផ្លូវ MERS ចំនួនសរុប ៣៦នាក់ ក្នុងនោះ ៣នាក់បានស្លាប់ និងអ្នកបានប៉ះពាល់ជាមួយជំងឺចំនួន ១.៣៦៤នាក់ ត្រូវ បានដាក់ឲ្យនៅដោយឡែកពីគេ និងតាមដានសុខភាព ដោយដាក់ក្នុងផ្ទះ ឬក្នុងមន្ទីរពេទ្យមិនឲ្យជួបអ្នកដទៃនោះ ឡើយ។ ជំងឺបានឆ្លងមកប្រទេសកូរ៉េលើកដំបូង តាមរយៈអ្នកដំណើរកូរ៉េម្នាក់ ឆ្លងមកពីឧបទ្វីបមជ្ឈឹមបូព៌ា។
បើតាមលោក លី សុវណ្ណ ជំងឺផ្លូវដង្ហើម MERS នេះមិនទាន់មានថ្នាំវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយ នោះទេ។ រោគសញ្ញាជំងឺផ្លូវដង្ហើម MERS រួមមាន៖ គ្រុនក្តៅលើសពី ៣៨អង្សារសេ ក្អក រាក ឈឺសាច់ដុំ ដក ដង្ហើមហត់។ ដើម្បីសុវត្ថិភាព និង ចៀសផុតពីជំងឺនេះ លោក លី សុវណ្ណ បានប្រាប់នូវវិធីមួយចំនួនដូចខាង ក្រោម៖
- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។
- លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូនិងទឹក) ជាពិសេសបន្ទាប់ ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬ បរិ ស្ថានជុំវិញគាត់។
- ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យនិងសុវត្ថិភាពម្ហូបអាហារ ដូចជា ជៀសវាងផលិតផលសត្វ ចំអិនមិនឆ្អិនល្អ ក្នុងនោះមាន ទឹកដោះ និង សាច់។
- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយ កសិដ្ឋាន ឬ សត្វរស់ ដែលជាកន្លែងដែលគេដឹងថា មានវត្តមានវីរុសចរាចរ ។ ជាអនុសាសន៍ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះសត្វ។
ក្នុងនោះបើសង្ស័យថា ខ្លួនមានជំងឺ ត្រូវទៅព្យាបាលជំងឺជាបន្ទាន់ នៅពេទ្យ និង ប្រាប់គ្រូពេទ្យអំពីប្រវត្តិការធ្វើដំ ណើរ។
លោក លី សុវណ្ណ បានបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងតាមដានជំងឺនេះ យ៉ាងយកចិត្តទុកដាក់ទាំងនៅឧប ទ្វីបមជ្ឈឹមបូព៌ា និងប្រទេសកូរ៉េខាងត្បូង។
អង្គការសុខភាពពិភពលោកបានរាយការណ៍ថា ជំងឺផ្លូវដង្ហើម MERS បានកើតមានសរុបចំនួន ១១៧៩ករណី ក្នុងនោះ ៤៤២ករណីបានស្លាប់ នៅក្នុងប្រទេសចំនួន២៥ ចាប់តាំងពីឆ្នាំ២០១២មក។ អ្នកដែលឆ្លងជំងឺ ហើយវិវឌ្ឍន៍ទៅជាជំងឺធ្ងន់ធ្ងរ និងស្លាប់ច្រើន កើតលើមនុស្សចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ក្នុងខ្លួន។
ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា MERS បង្កឡើងដោយមេរោគឈ្មោះ កូរ៉ូណាវីរុស (Corona Virus) ដែលរកឃើញ ដំបូងនៅឆ្នាំ២០១២ ក្នុងប្រទេសអារ៉ាប៌ីសាអូឌីត ដែលអ្នកវិទ្យាសាស្រ្តសង្ស័យថា ចម្លងមកពីសត្វអូដ៏ និងសត្វ ព្រៃដទៃទៀត និង អាចឆ្លងពីអ្នកឈឺទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ និងរស់នៅជិតដិត។ រោគ សញ្ញាជំងឺរួមមាន៖ គ្រុនក្តៅលើសពី ៣៨អង្សារសេ ក្អក រាក ឈឺសាច់ដុំ ដកដង្ហើមហត់ ។
កាលពីឆ្នាំ ២០០៣ ពិភពលោកយើងក៏ធ្លាប់ផ្ទុះជំងឺបណ្តាលមកពី មេរោគឈ្មោះ កូរ៉ូណាវីរុស (Corona Virus) ដែលហៅថាជំងឺ សារស៏ (SARS) ដែលមានប្រជាជនពីភពលោកយើងឈឺ និង ស្លាប់ជាច្រើន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល