CamNews

ព័ត៌មានជាតិ 

កម្ពុជានឹងដោះលែង អ្នកទោសជា ច្រើននាក់ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាង  មុខនេះ ក្រសួងនឹងធ្វើការដោះលែងអ្នកទោសប្រុស-ស្រីជាច្រើននាក់ ដែលជាប់ឃុំឃាំងនៅតាមពន្ធធនាគារនានា  នៅកម្ពុជាឲ្យមានសេរីភាពវិញ។

លោក អង្គ វង្សវឌ្ឍនា បានមានប្រសាសន៍បែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សន្និសីទមួយស្តីពី ការការពារខ្លួនបណ្តោះអាសន្ន និងជំរើសផ្សេងទៀតពីការឃុំខ្លួន ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងគណៈ មេធាវីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។

លោករដ្ឋមន្រ្តីបានបន្តថា «ការដោះលែងនេះ គឺយើងដោះលែងតែអ្នកទោសណា ដែលមានទោសធម្មតាប៉ុណ្ណោះ  ចំពោះទោសចាប់រំលោភអនីតិជន ឃាតកម្ម និងបទល្មើសធ្ងន់ធ្ងរផ្សេងទៀត គឺយើងអត់ដោះលែងនោះទេ»។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរជាឱកាសជួបជុំដ៏សប្បាយរីករាយនេះ នឹងឈានមកដល់ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខឆាប់ៗនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news