គ្រោះថ្នាក់ ៖ អ្វីដែលជាផ្នែកមួយនៃ វីដេអូមួយនេះគឺមានមើលច្រើនបំផុតនៅលើ បណ្តាញអិនធឺណិត ។ ក្មេងស្រីម្នាក់នេះ បានព្យាយាមធ្វើរឿងឆ្កួតៗមួយដែលបានបរិភោគពោត ដោយប្រើប្រដាប់ស្វាន ។
ក្មេងស្រីម្នាក់នោះ គេមិនបានស្គាល់ឈ្មោះរបស់នាងទេ ហើយលើកដំបូងនាងត្រូវបានគេមើលឃើញថា ញញឹមនឹង បានកាន់ពោតដើម្បីបរិភោគ ។
វីដេអូនេះត្រូវបានល្បីពេញបណ្តាញ Facebook ជាងនេះទៅទៀត ប្រដាប់ស្វានបានជ្រុលទៅលើក្បាល នឹងបានឈូសចំក្បាលរបស់ នឹងដាច់សក់របស់នាងភ្លាមៗនោះ ហើយត្រូវរង់ចាំដល់ប្រដាប់ស្វាននោះត្រូវបានបិទ ។
នៅពេលដែលនាងព្យាយាម ដើម្បីបរិភោគពោតពីប្រដាប់ស្វានដែលកំពុងតែវិញជុំវិញមាត់របស់នាង ស្រាប់តែប្រដាប់ស្វាននោះ ប្រែទៅជាវិលយ៉ាងលឿន ខុសធម្មតា ហើយពោតនោះបានប៉ះជាមួយនិង ធ្មេញរបស់នាង ។
នៅក្នុងរយៈពេលពីរបីវិនាទី ក្រោយមកសក់របស់ក្មេងស្រីនោះ ត្រូវបានដាច់ទៅជាប់ ជាមួយនិង ប្រដាប់ស្វាននោះ ។ ក្មេងស្រីនោះបានព្យាយាមរុញដើម្បីបិទ ប្រដាប់ស្វាននោះ តែអ្វីៗក៍ត្រូវហួសពេល ។
តើអ្វីទៅដែលកាន់តែរន្ធត់ជាងនេះទៅទៀតនោះគឺថា ក្មេងស្រីនេះមិនស្រែកឬ មានប្រតិកម្មអ្វីទាំងអស់ ។ នាងគ្រាន់តែមានអារម្មណ៍ដូចជា ឈឺចាប់បន្តិច និងតោកយាក បន្តិចនៅពេលដែលវីដេអូនោះ ត្រូវបានបញ្ចប់ ។
រយៈពេលតែ ១៧ វិនាទីតែប៉ុណ្ណោះវីដេអូរបស់នាង ត្រូវបានអ្នកលេងអិនធឺណិតរាប់ពាន់នាក់ ធ្វើចែករំលែកអំពីវីដេអូនោះ ។
អ្នកប្រើប្រាស់ប្រព័ន្ធអិនធឺណិតម្នាក់បានបញ្ចេញមតិយោបល់ថា វាពិតជារឿងអាក្រក់ខ្លាំងណាស់ តើនាងមិនមានការឈឺចាប់ទេ ? ខ្ញុំប្រាកដជាស្រែកហើយ ប្រសិនបើវាជាក្បាលរបស់ខ្ញុំ ។
នាងអ្នកដទៃផ្សេងទៀតបាននិយាយថា នាងហាក់បីដូចជា ធ្វើដូចជាគ្មានអ្វីបានកើតឡើងសម្រាប់អ្វីដែលកើតទៅលើរូបនាង ។
មានមនុស្សម្នាក់ទៀតបានសរសេរថា អ្នកទាំងអស់គ្នាសួរនាងថា តើហេតុអ្វីបានជានាងមិនស្រែក ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹង ហេតុអីមិនសាកល្បងខ្លួនឯងទៅ ។
ពិតប្រាកដណាស់ ពេលនេះរឿងទាំងអស់នោះ បានកន្លងផុតអស់ទៅហើយ ពួកយើងគ្រាន់តែសង្ឃឹមថា សក់របស់នាងនឹងបានលូតលាស់ ជាថ្មីឡើងវិញយ៉ាងឆាប់រហ័ស ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thesun