CamNews

ព័ត៌មានជាតិ 

ក្រសួងការបរទេស បញ្ជាក់ថាស្រ្តីជា ប្រពន្ធខ្មែរត្រូវប្តី ជនជាតិកូរ៉េសម្លាប់ តាមរូបភាពគ្រោះ ថ្នាក់ចរាចរ

អាន៖ ព្រៃផ្សៃ ៖ បុរសជនជាតិកូរ៉េ សម្លាប់ប្រពន្ធ ជាជនជាតិខ្មែរ និងកូនក្នុងផ្ទៃ៧ខែ តាមរូបភាព គ្រោះថ្នាក់ ចរាចរណ៍ ព្រោះចង់បានលុយ ពីក្រុមហ៊ុនធានារ៉ាប់រង ជិត៩លានដុល្លារ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាប្រកាសថា ស្រ្តីខ្មែរដែលរៀបការជាមួយ ប្តីជនជាតិ កូរ៉េ ហើយស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ គឺប្តីមានចេតនាសម្លាប់ប្រពន្ធ ដើម្បី យកប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រង។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា ក្រោយពេលកើតហេតុនគរបាលបាន ធ្វើការស្រាវជ្រាវ រកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ហើយបានរកឃើញថា ប្តីជនជាតិកូរ៉េមាន ចេតនា សម្លាប់ប្រពន្ធជាជនជាតិខ្មែរ តាមរូបភាពជាគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១៤ ដើម្បីបាន ប្រាក់សំណង ពីក្រុមហ៊ុនធានារ៉ាប់រងជីវិតរបស់ប្រពន្ធដែល មានចំនួនជិត៩លានដុល្លារ។

បច្ចុប្បន្ននគរបាលកូរ៉េបានចាប់ខ្លួនប្តីកំណាចឃោឃៅរូបនេះហើយ។

ស្រ្តីរងគ្រោះមានឈ្មោះ អ៊ី ស៊ីឡែន រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានរៀបការជា មួយបុរសកូរ៉េ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមកទល់ពេលនេះ មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ក្នុងថ្ងៃកើតហេតុកូនស្រីមិន នៅក្នុងរថយន្តជាមួយឪពុក-ម្តាយទេ ។

ក្រសួងក៏ជំរុញឱ្យស្ថានទូតនៅកូរ៉េ ដាក់ពាក្យបណ្តឹង ដើម្បីទារសំណងជូនក្រុមគ្រួសារ ជនរងគ្រោះផងដែរ។

ចំពោះករណីខាងលើនេះ លោកស្រីប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមា នការចាប់អារម្មណ៍ យ៉ាងខ្លាំង ហើយទូរទស្សន៍កូរ៉េល្បីៗមួយចំនួន គ្រោងធ្វើដំណើរមកកម្ពុជា ដើម្បីថតនិងសម្ភាសន៍គ្រួសារសពស្រ្តីរងគ្រោះ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP