CamNews

ព័ត៌មានជាតិ 

រសៀលនេះ នឹងបើកសម្ពោធផ្លូវរថភ្លើង ពីភ្នំពេញទៅកំពង់សោម

ព័ត៌មានជាតិ   ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានក្នុងស្រុក ដែលទើបតែបាន
ចេញផ្សាយកាលពីប៉ុន្មានមុននេះ​ បានបញ្ជាក់អោយដឹងថា ផ្លូវ​រថភ្លើង ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​
ព្រះសីហនុ នឹង​បើក​សម្ពោធឲ្យប្រើ​ប្រាស់​នៅ​​រសៀល​ថ្ងៃទី​២៨​ធ្នូ​នេះ ក្រោម​ការសហការ​រវាង
​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ជា​មួយ​​ក្រុមហ៊ុន​​អយ​ ស្ម័យ​យាន Toll Royal ក្រុមហ៊ុន Richz Electronic
Services រួម​នឹង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ADB ​។

ប្រភពដដែលបន្ថែមថា​  រថភ្លើង​របស់​ក្រុមហ៊ុន​ Toll នឹង​ដឹក​អ្នកកាសែត រួម​ទាំង​មន្ត្រី​​រដ្ឋា​ភិបា
ល​ធ្វើ​​ដំណើរ​​សាកល្បង​​ពី​ ​ភ្នំពេញ​​ទៅ​កាន់​​កំពង់ផែ​​ខេត្ត​​ព្រះសីហនុ​។

គួររំឭកផងដែរថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លងទៅ​មាន​ពិធី​ចុះហត្ថលេ
ខា​លើ​អនុស្សារណៈ​ នៃ​ការយោគយល់​គ្នា​រវាង​ ក្រុមហ៊ុន​អយស្ម័យយាន Toll Royal ជាមួយ
​ក្រុមហ៊ុន Richz Electronic Services នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ។ ពិធី​នោះ​បាន​ធ្វើឡើង​
ក្រោម​អធិបតីភាព​របស់​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ព្រម
ទាំង​វត្តមាន​របស់​លោក  ​ឧកញ៉ា គិត ម៉េង  ដែល​ជា​ប្រ​ធាន​​​ក្រុមហ៊ុន Toll Royal ព្រមទាំង​តំ
ណាង​ក្រុមហ៊ុន​បរទេស​ជាច្រើន​នាក់​ផ្សេង​ទៀត៕

ដោយ ៖ រិទ្ធី
ដកស្រង់អត្ថបទពី ៖ vayofm


Tags: international news strange entertainment social