CamNews

ព័ត៌មានអន្តរជាតិ 

ថ្មីណាស់! លួចរៀបការបានប្រពន្ធ ៣ នាក់នៅខេត្តផ្សេងៗគ្នា ហើយនាំយកមករស់នៅក្បែរៗគ្នា

ចិន ៖ បុរសជនជាតិចិនម្នាក់ប្រឈមមុខនឹងការជាប់ពន្ធធនាគារ ក្រោយពីរៀបការប្រពន្ធ ៣ នាក់ក្នុងរយៈពេលបីឆ្នាំ ដែលជាអំពើខុសច្បាប់មួយព្រោះមនុស្សម្នាក់អាចរៀបការបានជាមួយតែស្រ្តីម្នាក់ប៉ុណ្ណោះ លុះត្រាតែលែងលះសិន ទើបអាចមានសិទ្ធមានប្រពន្ធផ្សេងបាន ។ 

លោក Zhang អាយុ ៣៦ ឆ្នាំមានកូនជាមួយនិងភរិយា ២ នាក់ ដែលរៀបការនៅឆ្នាំ ២០១៥ និង ២០១៧​ ហើយបានយកប្រពន្ធនិងកូនដែលរៀបការមកពីខេត្តផ្សេងៗគ្នា​ដើម្បីយកមករស់នៅរយៈពេលមួយគីឡូដីផ្សេងៗគ្នា ។ បុរសប្រពន្ធ ៣ នាក់រូបនេះបានថ្លែងប្រាប់អ្នកកាសែតថា ខ្លួនមិនបានដឹងទេថា ការរៀបការជាមួយនិងស្រ្តីលើសពីម្នាក់គឺជារឿងខុសច្បាប់ ។ 


លោក Zhang ត្រូវបានគេដឹងថា មានស្រុកកំណើតនៅឯខេត្ត Henan ។ ហើយធ្វើការនៅខាងផ្នែកអចនទ្រព្យនៅក្នុងក្រុមហ៊ុន Kunshan ភាគខាងកើតនៃប្រទេសចិន ក្នុងខេត្ត Jiangsu ។ 

យោងតាមប្រភពផ្លូវការពីប្រទេសចិនបានឲ្យដឹងថា Zhang ប្រឈមនឹងការជាប់ពន្ធធនាគាររយៈពេល ២ ឆ្នាំ ។​ បុរសប្រពន្ធរូបនេះបាននិយាយថា ខ្លួនសង្ឃឹមថាប្រពន្ធទាំងបីរបស់ខ្លួននឹងលើកលែងទោសឲ្យទោស បន្ទាប់ពីខ្លួនចេញពីគុក ។ 


គួរបញ្ជាក់ឲ្យដឹងថា Zhang បានរៀបការជាមួយនិងប្រពន្ធដើមឈ្មោះថា Ren នៅក្នុងទីក្រុង Kunshan ក្នុងឆ្នាំ ២០១៥​ ។ ប្រពន្ធទី ២ បានរៀបការនៅក្នុងឆ្នាំ ២០១៦ នាងមានឈ្មោះថា Chen ដែលមានស្រុកកំណើតនៅឯខេត្ត Henan ។ ហើយបន្ទាប់មកបានរៀបការប្រពន្ធទីបីនៅក្នុងឆ្នាំ ២០១៧ នាងមានឈ្មោះថា Wang និងមានស្រុកកំណើតនៅខេត្ត Anhui ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail


Tags: International news