CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្ដីការទូតកំពូលនៃក្រសួងការបរទេសអាមេរិក លាលែងពីមុខតំណែង

មន្រ្ដីការទូតកំពូលនៃក្រសួងការបរទេសអាមេរិក ដែលបម្រើការជាចម្បងលើគោលនយោបាយអឺរ៉ុប បានលាលែងពីមុខតំណែងរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈខាងមុននេះ ។

នៅក្នុងសារលិខិតផ្ញើជូនរដ្ឋមន្រ្ដីការបរទេសលោក Mike Pompeo ចុះថ្ងៃទី ៤ ខែមករា ជំនួយការរដ្ឋមន្រ្ដីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអឺរ៉ុប និងប្រជាជនអឺរ៉ុប លោក A. Wess Mitchell បាននិយាយថា៖”ខ្ញុំគិតថា ខ្ញុំបានបំពេញចប់សព្វគ្រប់នូវកិច្ចការ ដែលថ្នាក់លើប្រគល់ឱ្យធ្វើ នៅក្នុងមុខតំណែងនេះហើយ “។

លោក Mitchell ដែលចូលកាន់តំណែងនេះ នៅខែតុលាឆ្នាំ ២០១៧ បាននិយាយថា លោកមានមោទនភាពណាស់ចំពោះលទ្ធផលសម្រេចបានក្រោមអាណត្ដិអចិន្រ្ដៃយ៍នៃមុខតំណែងរបស់លោក តែលោកនិយាយថា៖” ពេលវេលាបានមកដល់ហើយសម្រាប់លោក ដើម្បីចំណាយពេលវេលាបន្ថែមសម្រាប់គ្រួសារក្មេងខ្ចីរបស់លោក” ។


នៅក្នុងការបង្ហោះលើបណ្ដាញ Twitter កាលពីថ្ងៃអង្គារ លោក Pompeo បានកោតសរសើរលោក Mitchell សម្រាប់ការងារដ៏លេចធ្លោ ក្នុងមុខតំណែងនេះ ។

លោក Pompeo បានសរសេរ នៅលើបណ្ដាញ Twitter ថា៖” ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតយោបល់ និងគតិបណ្ឌិតរបស់លោក ខណៈដែលលោកដឹកនាំក្រុមផ្នែកកិច្ចការអឺរ៉ុប នៅក្នុងអាណត្ដិរដ្ឋបាលនេះ។ ខ្ញុំសូមជូនពរដល់លោក និងភរិយារបស់លោកគឺនាង Elizabeth ដែលប្ដូរប្ដាច់បំពេញមុខងារជាមន្រ្ដីរាជការសាធារណៈដែលនោះ ឱ្យជួបតែសុភមង្គលច្រើនៗ ជាមួយនឹងកូនតូចៗទាំងពីរនាក់របស់គេ” ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ សុីអិនអិន


Tags: International news Thailand