CamNews

ព័ត៌មានជាតិ 

កម្លាំងអាវុធហត្ថ អនាធិបតេយ្យ មួយក្រុមកាងដី មួយកន្លែង ឈានដល់ការ ផ្ទុះអាវុធជាច្រើនគ្រាប់

ព្រះសីហនុ៖ ប្រជាពលរដ្ឋ ជាច្រើននាក់ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះនៅ ចំណុចភូមិ៤
ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ
២០១៣ មានកម្លាំងប្រដាប់អាវុធ អនាធិបតេយ្យ ជិត១០នាក់ ក្នុងនោះ មានមន្រ្តីអាវុធហត្ថម្នាក់
ព្រមទាំង ប្រជាពលរដ្ឋស៊ីឈ្នួល កាប់ព្រៃជាច្រើននាក់ ដោយមាន ឈ្មោះ កេន មេខ្លោង ចាប់ដី
ឈ្មោះ ហាប់ នៅអូរឈើរទាល ឈ្មោះ ឈុន វណ្ណា ហៅបារាំង អតីតនគរបាល ព្រហ្មទណ្ឌ
នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ  ដែលអ្នកទាំងនោះ ស្លៀកពាក់ស៊ីវ៉ិលទាំងអស់
បានមកធ្វើសកម្មភាព ឈូសឆាយដីប្រជាពលរដ្ឋ ដោយប្រើគ្រឿងចក្រ ប្រភេទ អេស្កាវ៉ាទ័រ
និងអាប៊ុល ឈូសដី ចំនួន២គ្រឿង តាំងពីមុនថ្ងៃភ្ជុំមកម៉្លេះ ហើយពេលនេះបាន ឈូសមក
ដល់កំពូលភ្នំ ហើយបានប៉ះចូល ដីប្រជាពលរដ្ឋ ជាច្រើនហិចតា ដោយ បំផ្លាញផលដំណាំ
របស់ពួកគាត់ ក្រោយដាំជាច្រើនឆ្នាំមកហើយ ព្រមទាំងបានឈូសឆាយ បំផ្លាញព្រំដី របស់
ប្រជាពលរដ្ឋ ទាំងនោះ ក្នុងន័យរំលោភយកដី ។

ពេលដែលបានឈូសចូល ដល់ដីប្រជាពលរដ្ឋរួច ក្រុមទាំងនោះ កាលពីព្រឹកទី៣០ ខែតុលា
វេលាម៉ោង០៧និង៣០នាទី បានផ្ទុះអាវុធ ជិត២០គ្រាប់ ក្នុងន័យគំរាមកំហែង ប្រជាពលរដ្ឋ
មិនឱ្យមកក្បែរពួកគេ ធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅលើតំបន់នោះ មានការភ័យខ្លាចយ៉ាង
ខ្លាំង ពីបញ្ហាអសន្តិសុខ សុវត្ថិភាព ។

ប្រភពដដែលបាន លួចបង្ហើបឱ្យដឹងថា ក្រុមទាំងនោះ មានមេកើយម្នាក់ឈ្មោះ វរសេនីយ៍
ត្រី វ៉ា ចាន់ថន ឋានៈនាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ និងត្រូវជាក្មួយរបស់លោកឧត្តមសេនីយ៍ត្រី ហ៊ាង និន
មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តព្រះសីហនុ និងលោកអនុសេនីយ៍ឯក ពេជ្រ សារិន
(ហៅចន្ទ្រា) មេបញ្ជាការរង មូលដ្ឋាន អាវុធហត្ថ ក្រុងព្រះសីហនុ បានកាងយកដីតំបន់នេះ
តាមបញ្ជាពីមេៗ នៅភ្នំពេញដែលជាមេកើយ របស់ពួកគេ មានឋានៈផ្កាយ២ នៅទីបញ្ជាការ
អាវុធហត្ថលើ ផ្ទៃប្រទេស។

ប្រជាពលរដ្ឋទាំងនោះបាន សំណូមពរ ទៅនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមមេត្តា
បោសសំអាត ក្រុមអនាធិបតេយ្យ ទាំងនោះ ជាបន្ទាន់ដើម្បីភាពសុខសាន្ត របស់ប្រជាពល
រដ្ឋផង និងជាពិសេស សូមការអន្តរាគមន៍ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល អណ្ណត្តិទី៥នេះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News