CamNews

សំណើច 

សំណើច រឿង៖ គោ កំព្រា

មានពូម្នាក់ ឈ្មោះសុខ បើកឡានពីភ្នំពេញ  សំដៅទៅខាងស្រុកស្អាង  កោះធំ ពេលទៅ
ដល់ត្រង់ទំនប់ទូលក្រសាំង មានកន្លែងមួយនោះ គឺសំបូរ ទៅដោយហ្វូងគោ ដើរប្រសេច
ប្រសាច ពេញផ្លូវ។

ស្រាប់តែ  បើកឡាន   ទៅដល់កន្លែងនោះ ភ្លាម ពូសុខ បានបើកបុកគោគេ   ផាំង! ផ្អើល 
អស់អ្នកភូម ដែលរស់នៅ ក្នុងតំបន់នោះ ចេញមកមើល និង ព័ន្ធឡានគាត់ជិត។

អ្នកភូមិ៖ ណែ!  លោក! លោកឯង បុកគោគេ ស្លាប់ហើយ ឥឡូវ  សងលុយមក! គោនេះ
ថ្លៃណាស់! តំលៃ រាប់លាន...!

ពូសុខ ដំបូងឡើយ ដូចជារាង ភ័យដែរ! ស្រាប់តែ គាត់នឹងឃើញច្បាប់ចរាចរណ៏ផ្លូវគោក
ថ្មី យកមកនិយាយ មិនចាញ់បងៗ ប៉ូលីសយើងទេ!

ពូសុខ៖ ណែ...!  បងប្អូនទាំងអស់គ្នាដឹងទេ...! ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី   បានចែងថា៖
បើអ្នកណា   បណ្តោយសត្វពាហនៈ   ដើរលើផ្លូវថ្នល់ ហើយបាន   បង្កឱ្យមានគ្រោះថ្នាក់
ចរាចរណ៍ដល់អ្នកដំណើរ  នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ និង  ត្រូវបង់ថ្លៃខូចខាតដល់
អ្នកដំណើរ។

ឥឡូវនេះ មើលណែ!!! ឡាន លុចស៊ីលខ្ញុំ បែកស្តុបមុខហើយ..!​ តំលៃ រាប់ពានដុល្លារ..!

លឺដូចនោះ អ្នកភូមិ នាំគ្នាដើរថយក្រោយអស់! មួយសន្ទុះក្រោយមក ស្រាប់តែ មាននារី
ម្នាក់ចេញមកនិយាយថា ពូហ្អា!គោហ្នឹង!!! គ្នាកំព្រាទេចា៎!! ឪពុកម្តាយគ្នា ស្លាប់ចោលអស់ហើយ!

ដោយ៖ វណ្ណៈ
ប្រភព៖ pspimage